ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

Hello VOA៖ សកម្មជន​រិះរក​វិធី​ការពារ​សិទ្ធិ​និង​ជួយ​ពលករ​ខ្មែរ​នៅ​ថៃ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកការពារ​សិទ្ធិ​ស្នើ​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​រួមសាមគ្គីគ្នា និង​ជួយគ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ពេល​រងការរំលោភ​បំពាន​ពី​ថៅកែ ឬ​ពេល​ពួកគេ​ជួបគ្រោះថ្នាក់ ឬ​មាន​ទុក្ខធុរៈ​ក្នុង​ពេល​ដែល​កំពុង​បំពេញ​ការងារ​នៅ​ឆ្ងាយ​ពី​មាតុភូមិ។ លោក សុន សីហា ប្រធាន​មូលនិធិ​ពលករ​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ថា កន្លង​មក​ពលករ​ខ្មែរ​បាន​រង​ការរំលោភ​បំពាន​លើ​សិទ្ធិ​ការងារ​និង​សិទ្ធិ​រស់នៅ​ជាច្រើន ប៉ុន្តែ​ពួកគេ​កម្រ​ទាមទារ​តវ៉ា​ណាស់។ ការណ៍​នេះ​ដោយសារតែ​ពួកគេ​លំបាក​លើ​ផ្នែកភាសា មិន​សូវ​យល់​ដឹង​ពី​ច្បាប់​និង​សិទ្ធិ និង​ខ្វះ​ការគាំទ្រ​ពី​សហគមន៍​ក៏ដូចជា​ផ្លូវ​ច្បាប់។ លោក សីហា បន្ថែម​ថា​បើសិនជា​ពួកគេ​មាន​សិទ្ធិ​បង្កើត​សហជីព​ការងារ​តាម​រោងចក្រ​និង​កន្លែង​ការងារ គឺ​អាច​នឹង​ជួយ​ការពារ​សិទ្ធិ​ពួកគេ​បាន​ច្រើន៕

XS
SM
MD
LG