ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេឡូ​វីអូអេ ២៤ ឧសភា ២០១២៖ ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​និង​ការ​ឃោសនា​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន

លោក​ ពុទ្ធា ហង្ស​ នាយកប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រិត្យ​និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា (និកហ្វិច) ពិភាក្សា​អំពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់ នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ កាល​ពី​យប់​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២។

ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​នៅ​កម្ពុជា​អះអាង​ថា ​មាន​បរិយាកាស​ល្អ​ចំពោះ​ការ​ចាប់​ផ្តើម​ដំណើរការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។​ នេះ​ជា​ការ​អះអាង​របស់​លោក​ ពុទ្ធា ហង្ស​ នាយកប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រិត្យ​និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា (និកហ្វិច)។​

នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១២ ដែល​ពិភាក្សា​អំពី​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​និង​ការ​ឃោសនា​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នោះ​ លោក ​ពុទ្ធា ហង្ស អះអាង​ថា ​ទោះ​ជា​គ្មាន​អំពើ​ហិង្សា​និង​ភាព​មិន​ប្រក្រតី​កើត​ឡើង​ពេល​នេះ​មែន​ តែ​តាម​ការ​កត់​សម្គាល់​របស់​លោក​គឺ​ថា ​ភាព​តានតឹង​និង​បញ្ហា​នានា​ច្រើន​កើត​ឡើង​នៅ​ចុង​បញ្ចប់​នៃ​ការ​ឃោសនា​រយៈពេល​១៥​ថ្ងៃ​គឺ​មុន​ថ្ងៃ​បោះឆ្នោត​នៅ​ថ្ងៃ​ទី៣​ខែ​មិថុនា​ ឆ្នាំ​២០១២។​

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​២១​ ខែ​ឧសភា ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤​ ហ្វេសប៊ុក ​facebook.com/voakhmer ​អ៊ីម៉េល hellovoa@voanews.com

XS
SM
MD
LG