អ្នកស្រី Harris និយាយពីបញ្ហាអន្តោប្រវេសន៍ ខណ:លោក Trump នៅតែសន្យាបណ្តេញជនអន្តោប្រវេសន៍ចេញ
អន្តោប្រវេសន៍ជាបញ្ហាធំជាងគេមួយក្នុងការបោះឆ្នោតនៅអាមេរិកនៅខែវិច្ឆិកាខាងមុខ។ អនុប្រធានាធិបតីអ្នកស្រី Kamala Harrisកំពុងឃោសនាអំពីសមិទ្ធិផលរបស់អ្នកស្រីក្នុងពេលធ្វើជារដ្ឋអាជ្ញា ចំណែកអតីតប្រធានាធិបតីលោក Donald Trump រិះគន់ខ្លាំងៗលើកំណត់ត្រារបស់រដ្ឋបាលបច្ចុប្បន្ន ហើយសន្យាថានឹងបណ្តេញជនអន្តោប្រវេសន៍ដែលគ្មានឯកសារត្រឹមត្រូវចេញពីសហរដ្ឋអាមេរិកជាលក្ខណៈទ្រង់ទ្រាយធំ។ អ្នកយកព័ត៌មានផ្នែកអន្តោប្រវេសន៍របស់វីអូអេ អ្នកស្រី Aline Barros រាយការណ៍រឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក សាយ មុន្នី ប្រែសម្រួលជូនដូចតទៅ។