ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី​ Harris និយាយ​ពីបញ្ហា​អន្តោប្រវេសន៍ ខណ:លោក Trump នៅ​តែ​សន្យាបណ្តេញ​ជនអន្តោប្រវេសន៍​ចេញ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អន្តោប្រវេសន៍​ជា​បញ្ហា​ធំ​ជាងគេ​មួយ​ក្នុង​ការ​បោះឆ្នោត​នៅ​អាមេរិក​នៅ​ខែ​វិច្ឆិកា​ខាងមុខ។ អនុប្រធានាធិបតី​អ្នក​ស្រី Kamala Harrisកំពុង​ឃោសនា​អំពី​សមិទ្ធិផល​របស់​អ្នកស្រី​ក្នុង​ពេល​ធ្វើ​ជា​រដ្ឋអាជ្ញា ចំណែក​អតីត​ប្រធានាធិបតី​លោក Donald Trump រិះគន់​ខ្លាំងៗ​លើ​កំណត់ត្រា​របស់​រដ្ឋបាល​បច្ចុប្បន្ន ហើយ​សន្យា​ថា​នឹង​បណ្តេញ​ជន​អន្តោប្រវេសន៍​ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវ​ចេញ​ពី​សហរដ្ឋ​អាមេរិកជាលក្ខណៈទ្រង់ទ្រាយធំ។ អ្នក​យកព័ត៌មាន​ផ្នែក​អន្តោប្រវេសន៍​របស់​វីអូអេ អ្នកស្រី Aline Barros រាយការណ៍រឿងនេះ​ពី​រដ្ឋធានីវ៉ាស៊ីនតោន។ លោក សាយ មុន្នី ប្រែសម្រួល​ជូនដូចតទៅ។

XS
SM
MD
LG