ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

វីដេអូ​រន្ធត់​ទាក់ទាញ​អារម្មណ៍ក្នុង​សវនាការ​ថ្ងៃទី​១​នៃ​ការ​កាត់​ក្តី​លោក ​Chauvin


ទាញ​យក​ពី​តំណភ្ជាប់​ដើម

វីឌីអូ​រន្ធត់​ទាក់ទាញ​អារម្មណ៍​ក្នុង​តុលាការ ខណៈ​ការ​កាត់ក្តី​អតីត​ប៉ូលិស​ស្បែកស​ឈ្មោះ ​Derek Chauvin ​បាន​ចាប់​ផ្តើម​នៅ​ទីក្រុង ​Minneapolis​ សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃច័ន្ទ។ ​លោក​ត្រូវបាន​ចោទ​ប្រកាន់​ពីបទ​សម្លាប់​បុរស​​ស្បែកខ្មៅ​គឺ​លោក George Floyd ​កាលពី​ខែ​ឧសភា។​ លោក Mike O’Sullivan​ នៃ​វីអូអេ រាយ​ការណ៍​ថា​ ករណី​នេះ​ពាក់ព័ន្ធ​នឹង​សំណួរ​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​លោក​ Floyd​ នៅពេល​លោក​ Chauvin ​យក​ជង្គង់​សង្កត់​ក​គាត់​ជិត​ ៩​ នាទី​កន្លះ​ ខណៈ​ពេល​ចាប់​ខ្លួន​គាត់។ លោក​ពិន ស៊ីសុវណ្ណ ជូន​សេចក្ដី​ប្រែសម្រួល។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG