ក្រសួងអប់រំនៅតែបន្តរឹតបន្តឹងលើការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នាឆ្នាំ២០១៥នេះ ដោយមានការចូលរូមពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។ យ៉ាងណាមិញ បេក្ខជនប្រលងបាក់ឌុបមួយចំនួនបាននិយាយថា វិញ្ញាសារមានភាពងាយស្រួលជាងឆ្នាំមុន។ មានសិស្សចំនួន៨៤ ៩៣០នាក់ បានចូលរួមការប្រលងនៅទូទាំងប្រទេស។