គម្រោង «ខ្សែអំបោះមាស» បង្កើតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) សហការជាមួយនឹងវិចិត្រសាលនៅទីក្រុង ឡុងដ៍ របស់ក្រុមហ៊ុនរចនាប្លង់ ដេវ៉ា កាង (DaeWha Kang) ដើម្បីបង្កើតជីវិតថ្មីដល់ស្រុកអន្លង់វែង ពីទីក្រុងដែលរងការប៉ះទង្គិចផ្លូវចិត្ត មកជាទីក្រុងសន្តិភាព ដោយប្រើប្រាស់ទស្សនៈ «ការកែច្នៃសណ្ឋានដី ការព្យាបាលរបួសសង្គម»។
សំណើរគម្រោងប្រព័ន្ធ «ខ្សែអំបោះមាស» នេះគឺដើម្បីផ្សារភ្ជាប់តំបន់ប្រវត្តិសាស្រ្ត ១៤កន្លែងពីភូមិអន្លង់វែង ទៅកាន់កំពូលភ្នំដងរែក ដោយឆ្លងកាត់តំបន់កសិកម្មនានា។ ដំណើរទស្សនាតាមដងផ្លូវនេះ អាចឲ្យអ្នកទស្សនាស្វែងយល់ពីប្រវត្តិសាស្រ្តនិងចូលរួមលើកកម្ពស់បរិស្ថាននៅតំបន់ផងដែរ៕