ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេរីភាព​ព័ត៌មាន​ក្នុង​ប្រទេស​ចិន​នៅ​តែ​មាន​សភាព​ធ្ងន់​ធ្ងរ


អ្នក​យក​ព័ត៌មាន អ្នក​ច្បាប់ និង​ពលរដ្ឋ​ក្រុង​ហុងកុង​រាប់​រយ​នាក់​បាន​ដង្ហែ​​ឆ្ពោះ​ទៅ​កាន់​ការិយាល័យ​សម្រប​សម្រួល​ជាមួយ​ចិន​ដី​គោក​ក្នុង​ក្រុង​ហុងកុង ដើម្បី​តវ៉ា​នឹង​ការ​ចោទ​ប្រកាន់​ថា​ប៉ូលិស​បាន​វាយ​ដំ​ទៅ​លើ​អ្នក​យក​ព័ត៌មាន​៣​រូប​ដែល​បាន​រាយការណ៍​អំពី​ការ
អ្នក​យក​ព័ត៌មាន អ្នក​ច្បាប់ និង​ពលរដ្ឋ​ក្រុង​ហុងកុង​រាប់​រយ​នាក់​បាន​ដង្ហែ​​ឆ្ពោះ​ទៅ​កាន់​ការិយាល័យ​សម្រប​សម្រួល​ជាមួយ​ចិន​ដី​គោក​ក្នុង​ក្រុង​ហុងកុង ដើម្បី​តវ៉ា​នឹង​ការ​ចោទ​ប្រកាន់​ថា​ប៉ូលិស​បាន​វាយ​ដំ​ទៅ​លើ​អ្នក​យក​ព័ត៌មាន​៣​រូប​ដែល​បាន​រាយការណ៍​អំពី​ការ

អង្គការ​សិទ្ធិ​អ្នក​កាសែត​អន្តរជាតិ​មួយ​បាន​បង្ហាញ​រូបភាព​ខ្មៅ​ងងឹត​មួយ​នៃ​សេរីភាព​ព័ត៌មាន​នៅ​ឆ្នាំ​នេះ​ក្នុង​ប្រទេស​ចិន។​ សហព័ន្ធ​អន្តរជាតិ​នៃ​ក្រុម​អ្នក​កាសែត​និយាយ​ថា កាល​ពី​ឆ្នាំ​២០១០​ រដ្ឋាភិបាល​ចិន​បាន​បង្កើន​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​បំបែក​ក្រុមប្រឆាំង​បណ្តាល​មក​ពី​បញ្ហា​មួយ​ចំនួន​ចាប់​តាំង​ពី​កំណើន​អតិផរណា​រហូត​ដល់​អំពើ​ពុករលួយ​ដែល​កើន​ខ្លាំងទ្បើងៗ។

សហព័ន្ធ​អន្តរជាតិ​នៃ​ក្រុម​អ្នកកាសែត​និយាយ​ថា​ឆ្នាំ​២០១០​ជា​ឆ្នាំ​អាក្រក់​មួយ​សម្រាប់​សេរីភាព​បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុង​ប្រទេសចិន​ ហើយ​ព្រមាន​ថា​ឆ្នាំ​នេះ​នឹង​មាន​ភាពអាប់អួរ​ដែរ។​ របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ​នេះ​ឲ្យ​ដឹង​ថា​មន្ទីរ​ឃោសនាមជ្ឈឹម​របស់​គណបក្ស​កុម្មុយនិស្ត​បាន​ចេញ​បទបញ្ជា​ជា​ច្រើន​ដើម្បី​រឹតត្បឹត​លើ​បណ្តាញ​ផ្សាយ​ព័ត៌មាន​កាល​ពី​ឆ្នាំ​ទៅ​មិញ។

អ្នកស្រី​ សេរេណាដ វូ (Serenade​ Woo) អ្នក​សម្រប​សម្រួល​គម្រោងការ​របស់​សហព័ន្ធ​នេះ​សម្រាប់​ក្រុង​ហុងកុង និង​ប្រទេស​ចិន​និយាយ​ថា បទ​បញ្ជា​បាន​ត្រូវ​បន្តឹង​ថែម​ទៀត​នៅ​ពេល​លោក​ លីវ ស្សាវបូ (Liu​ Xiaobo) បាន​ទទួល​រង្វាន់​ ណូបែល​សន្តិភាព​កាល​ពី​ឆ្នាំ​ទៅ​មិញ។ អ្នក​ស្រី​បន្ត​ថា៖

«រដ្ឋាភិបាល​កណ្តាល​នៃ​ប្រទេសចិន​នៅ​តែ​ចេញ​បទបញ្ជា​ទាក់ទិន​នឹង​បញ្ហា​មួយ​ចំនួន​ ហើយ​ពួកគេ​នៅ​តែ​ពង្រីក​ការ​ត្រួតត្រា​របស់​ពួកគេ​លើ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ត​ទៅ​ទៀត។​ នៅ​ពេល​ជាមួយ​គ្នា​នេះ​ គ្មាន​សេរីភាព​កាសែត​សោះ​ទ្បើយ​ទោះ​ណា​ជា​លោក​នាយក​រដ្ឋមន្ត្រី​ វេន ជាបោ (Wen​ Jiabao) បាន​មាន​ប្រសាសន៍​ថា​បណ្តាញ​ផ្សាយ​ព័ត៌មាន​មាន​មុខនាទី​មួយ​ជា​អ្នក​ឃ្លាំមើល​ក្នុង​សង្គម​ក៏ដោយ»។

កាល​ពី​ខែ​មុន​កាសែត​ ស្ថានីយ៍វិទ្យុ​ ស្ថានីយ៍​ទូរទស្សន៍​ និង​គេហទំព័រ​នៃ​បណ្តាញ​ អ៊ីនធឺណិត​ (Internet) បាន​ត្រូវ​បញ្ជា​មិន​ឱ្យ​និយាយ​អំពី​ការ​លំបាក​ដែល​កម្មករ​ចំណាក​ស្រុក​រាប់​លាន​នាក់​បាន​ជួប​ប្រទះ​ក្នុង​ការ​ទិញ​សំបុត្រ​រទេះ​ភ្លើង និង​ទ្បាន ​ដឹក​អ្នក​ដំណើរ​ដើម្បី​វិល​ត្រទ្បប់​ទៅ​ផ្ទះសម្បែង​វិញ​មុន​ថ្ងៃ​ចូល​ឆ្នាំ​តាម​ចន្ទគតិ​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍។​ ហើយ​របាយការណ៍​អំពី​ការបះបោរ​ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស​ អេហ្ស៊ីប​ បាន​ត្រូវ​រឹតត្បឹត​យ៉ាងខ្លាំង។

សហព័ន្ធ​នេះ​ថ្លែង​ថា សេចក្តី​បង្គាប់​ទាំងនេះ​មាន​ទាក់ទិន​នឹង​បញ្ហា​មួយ​ចំនួន​ដែលអាច​នាំ​ឱ្យ​មាន​វិបត្តិ​ ដោយ​មាន​រួមបញ្ចូល​អតិផរណា​អំពើ​ពុករលួយ​និង​ការគ្មាន​សមត្ថភាព​របស់​ពួក​មន្ត្រី៕

ប្រែ​សម្រួល​ដោយ​ ឈឹម​ សុមេធ

XS
SM
MD
LG