ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំពិភពលោកផ្ញើសារឲ្យលោក Trump និងភរិយាឆាប់ជាពីជំងឺកូវីដ១៩


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មេដឹកនាំ​នៅជុំវិញ​ពិភព​លោក​ផ្ញើសារ​ជាច្រើន​ ក្រោយ​ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក ​ដូណាល់ ត្រាំ​ (Donald Trump) បាន​ប្រកាស​កាល​ពីព្រឹក​ថ្ងៃសុក្រ​ថា​ លោក​និង​ភរិយា​ បាន​ធ្វើ​តេស្ត​ឃើញ​វីរុសកូរ៉ូណា។​ លោក ត្រាំ​ បាន​ថ្លែង​តាម​បណ្តាញ​សង្គម Twitter ​ថា​ លោក​និង​ភរិយា​ បាន​ចាប់​ផ្តើម​ធ្វើ​ចត្តាឡីស័ក​ភ្លាមៗ។ ​នៅល្ងាចថ្ងៃ​សុក្រ លោក ត្រាំ​ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​យោធា ដើម្បីសម្រាកព្យាបាល​នៅទីនោះ ​ទោះ​លោក​និង​ភរិយា​មាន​សុខភាព​ធម្មតា​ក្តី។​ អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​វីអូអេ ​Mariama Diallo ​រាយ​ការណ៍។ ​ លោកពិន ស៊ីសុវណ្ណ​ ប្រែសម្រួល។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG