ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្នាដៃ​របាំ​ថ្មី​បង្ហាញ​«វដ្ត​នៃ​ការ​បំពាន​អំណាច»


ទស្សនីយភាព​មួយ​នៃ​​ស្នាដៃ​​​របាំ​ថ្មី​មួយ​ មាន​ឈ្មោះ​ថា​ «ជីវិត​អសុរា»។
ទស្សនីយភាព​មួយ​នៃ​​ស្នាដៃ​​​របាំ​ថ្មី​មួយ​ មាន​ឈ្មោះ​ថា​ «ជីវិត​អសុរា»។

លោកស្រី​ សាភីរ៉ូ ជៀម សុភិលីន​កំពុង​បង្ហាត់​របាំ​ដល់​យុវតី​ខ្មែរ។
លោកស្រី​ សាភីរ៉ូ ជៀម សុភិលីន​កំពុង​បង្ហាត់​របាំ​ដល់​យុវតី​ខ្មែរ។

ក្រុម​របាំ​ Khmer Art Ensemble ដែល​ដឹកនាំ​ដោយ​លោកស្រី​ សាភីរ៉ូ ជៀម សុភិលីន (Sophiline Cheam Shapiro) នឹង​ធ្វើ​ដំណើរ​មក​ រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក​ ដើម្បី​សម្តែង​ស្នាដៃ​របាំ​ថ្មី​មួយ​ មាន​ឈ្មោះ​ថា​ «ជីវិត​អសុរា»។ ការ​សម្តែង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២​ខែ​តុលា​នា​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​ ប៊ើឃើលី (UC Berkeley) និង​នៅ​ថ្ងៃ​ទី​៦​ខែ​តុលា​នា​សាកលវិទ្យាល័យ​ សាន់តា​ បាបារ៉ា (University of Santa Barbara)។

លោក បូរី​ ស៊ីលីវណ្ណ សូម​ជូន​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​លោកស្រី​ សុភិលីន ដែល​ជា​អ្នក​ដឹកនាំ​និង​នាដករ​ស្នាដៃ​របាំ​ «ជីវិត​អសុរា»។

XS
SM
MD
LG