ប្រទេសហ្គាណាសង់ជញ្ជាំងច្រាំងថ្មការពារចម្រោះទឹកតាមបណ្តោយឆ្នេរសមុទ្ររបស់ខ្លួន
ប្រទេសហ្គាណា បានចាប់ផ្តើមសាងសង់ជញ្ជាំងថ្មការពារឆ្នេរសមុទ្រនៅតាមចំណុចសំខាន់ៗរបស់ខ្លួនតាមបណ្តោយឆ្នេរ ដើម្បីការពារឆ្នេរខ្សាច់ដែលមានការច្រោះបាក់ដី ការពារសហគមន៍ និងការពារអគារប្រវត្តិសាស្ត្រជាដើម។ ប៉ុន្តែ ក្រុមអ្នកនេសាទលើកឡើងថា របងច្រាំងថ្ម នឹងផ្តល់ជាឧបសគ្គដល់ពួកគេ ក្នុងការយកសំណាញ់នេសាទឡើងទៅកាន់ច្រាំងគោក ហើយអ្នកប្រកបរបរកន្លែងកំសាន្តតាមឆ្នេរនិយាយថា ការសង់ជញ្ជាំងច្រាំងថ្មនៅតាមឆ្នេរនោះ នឹងធ្វើឲ្យប៉ះពាល់ដល់មុខរបររបស់ពួកគេផងដែរ។ អ្នកស្រី Stacey Knott រាយការណ៍រឿងនេះពីតំបន់ឆ្នេរCape Coast ប្រទេសហ្គាណា ហើយលោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
០៣ កញ្ញា ២០២៤
រ៉ូបតស្វយ័តប្រើ AI ត្រួតពិនិត្យដំណើរការសាងសង់
-
០២ កញ្ញា ២០២៤
លោក វន់ ពៅ សង្ឃឹមតុលាការកំពូលផ្តល់យុត្តិធម៌ដល់រូបលោក