ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រាយការណ៍​ព័ត៌មាន​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា​​កំពុង​រង​ការ​វិនាស ពោរពេញ​ដោយ​គ្រោះថ្នាក់​និង​ចលាចល


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ស្ថានភាព​ជាប់​គាំង​នយោបាយ​រវាង​រដ្ឋាភិបាល​លោក​ Nicholas Maduro និង​មេ​បក្ស​ប្រឆាំង​គឺ​លោកJuan Guaido ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា មាន​សភាព​កាន់​តែ​តានតឹង​ឡើង ដោយ​អំពើ​ហិង្សា ​បាន​ក្លាយ​ជា​ការ​​គំរាម​មិន​ត្រឹម​តែ​ដល់​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ដល់​អ្នក​សារ​ព័ត៌មាន​ដែល​រាយការណ៍​អំពី​វិបត្តិ​នយោបាយ​នេះ​ផង​ដែរ។ លោក Maduro បាន​តម្រង់​គោលដៅ​ទៅលើ​សេរីភាព​សារព័ត៌មាន​ជា​យូរ​យារ​ណាស់​មក​ហើយ ដោយ​បាន​អំពាវនាវ​ឱ្យ​មាន​«ការ​ធ្វើ​សង្គ្រាម​ប្រព័ន្ធ​ផ្សព្វផ្សាយ» និង​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​ការ​ត្រួត​ពិនិត្យ​ខ្លឹមសារ​មុន​ការ​ផ្សាយ។ ក្នុង​រយៈពេល​៤​ឆ្នាំ​ចុងក្រោយ​នេះ ពិន្ទុ​នៃ​សេរីភាព​សារព័ត៌មាន​របស់​ប្រទេស​វ៉េណេស៊ុយអេឡា បាន​ធ្លាក់​ចុះ​ដល់​ទៅ​៣២​ពិន្ទុ ​គឺ​ស្ទើរ​តែ​នៅ​បាត​តារាង ពោល​គឺ​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១៤៨ ក្នុង​ចំណោម​១៨០​ប្រទេស។ ប៉ុន្តែ អ្នក​សារព័ត៌មាន មាន​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ ​ច្រើនជាង​ការ​សង្កត់សង្កិន​របស់​រដ្ឋាភិបាល​ទៅ​ទៀត ដោយសារ​ប្រទេស​របស់​ពួកគេ កំពុង​តែ​បែកខ្ញែក​ជា​បំណែកៗ ដោយ​មាន​កង្វះ​ស្បៀងអាហារ ទឹក​និង​​អគ្គិសនី​ជាដើម។ វីអូអេ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​ការ៉ាកាស ដើម្បី​ធ្វើ​សេចក្ដី​រាយការណ៍​អំពី​ស្ថាប័ន​ព័ត៌មាន​ចំនួន​បី និង​ការ​ព្យាយាម​ជម្នះ​ការ​លំបាក​ដែល​អ្នក​សារព័ត៌មាន​នៃ​ស្ថាប័ន​ទាំង​នោះ កំពុង​ជួបប្រទះ។ លោក សាយ មុន្នី ជូន​សេចក្ដី​ប្រែ​សម្រួល​ដូច​តទៅ៕

XS
SM
MD
LG