ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧត្តមសេនីយ៍​ ប៉េត្រេយឺស​ (Petraeus)​បាន​និយាយ​លា​កង​យោធា


ឧត្តម​សេនីយ​ ដេវិដ​ ប៉េត្រេយឹស​ (David​ Petraeus)​និយាយ​​លា​​​កង​យោធា​​សរអា​​ដែល​​លោក​បាន​បំរើ​ភារកិច្ច​អស់​រយៈ​ពេល​​៣៧​ឆ្នាំ​ នៅ​ឯ​មូលដ្ឋាន​ទ័ព​ Fort​ Myer​ នៅ​ខាង​ក្រៅ​រដ្ឋធានី​​វ៉ាស៊ីនតោន​ នៅ​ថ្ងៃ​ទី​៣០​ខែ​​សីហាឆ្នាំ២០១១។
ឧត្តម​សេនីយ​ ដេវិដ​ ប៉េត្រេយឹស​ (David​ Petraeus)​និយាយ​​លា​​​កង​យោធា​​សរអា​​ដែល​​លោក​បាន​បំរើ​ភារកិច្ច​អស់​រយៈ​ពេល​​៣៧​ឆ្នាំ​ នៅ​ឯ​មូលដ្ឋាន​ទ័ព​ Fort​ Myer​ នៅ​ខាង​ក្រៅ​រដ្ឋធានី​​វ៉ាស៊ីនតោន​ នៅ​ថ្ងៃ​ទី​៣០​ខែ​​សីហាឆ្នាំ២០១១។

ឧត្តមសេនីយ៍​ ដេវិដ​ ប៉េត្រេយឹស​ (David​ Petraeus)​ បាន​និយាយ​លា​កង​យោធា​សរអា​ដែល​លោក​បាន​បំរើ​ភារកិច្ច​អស់​រយៈ​ពេល​៣៧​ឆ្នាំ។​ លោក​មាន​គុណសម្បត្តិ​ក្នុង​ចំណោម​រឿង​ផ្សេងៗ​ ជា​មួយ​នឹង​ការ​ធ្វើ​ឲ្យ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែល​ដឹកនាំ​ដោយ​សរអា​ មាន​ជោគជ័យ​ និង​ជា​មួយ​ការ​បង្ក្រាប​អំពើ​ឃោរឃៅ​នៅ​ក្នុង​ប្រទេស​ អាហ្វហ្កានិស្ថាន​ (Afghanistan)​ កន្លែង​ដែល​លោក​បាន​បញ្ជា​កង​កម្លាំង​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​ពីធី​ដ៏​អធិក​អធម​មួយ​ កង​យោធា​សរអា​បាន​គោរព​លា​ឧត្តមសេនីយ៍ម្នាក់​របស់​ខ្លួន​ដែល​មនុស្ស​ជា​ច្រើន​នាក់​ចាត់​ទុក​ថាជា​តារា​ម្នាក់។​ នៅ​ក្នុង​ករណីយកិច្ច​៣៧​ឆ្នាំ​ក្នុង​កងទ័ព​ លោក ​Petraeus​ បាន​ទទួល​ជោគជ័យ​ជាច្រើន​លើក​ ដោយ​ថ្មីៗ​បំផុត​លោក​បាន​បញ្ជា​កង​កម្លាំង​សរអា​ ទាំង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ទាំង​នៅ​ក្នុង​ប្រទេស​ អាហ្វហ្កានិស្ថាន។

លោក​ត្រូវ​គេ​ចង​ចាំ​យ៉ាង​ល្អ​បំផុត​ ចំពោះ​ការ​ផ្លាស់ប្តូរ​វិធី​ដែល​កង​កម្លាំង​សរអា​ដោះស្រាយ​ជា​មួយ​សង្គ្រាម​ប្រឆាំង​កុបកម្ម​នៅ​ក្នុង​យុគ​ក្រោយ​សង្គ្រាម​ត្រជាក់។​ លោក​ចាក​ចេញ​ពី​យោធា​ ព្រោះ​ថា​ ការ​បារម្ភ​កំពុង​កើន​ឡើង​ចំពោះ​ផែនការ​របស់​ក្រសួង​ការពារ​ប្រទេស​ដើម្បី​បន្ថយ​ប្រាក់​ជាង​៣៥០​ពាន់​លាន​ដុល្លារ​ពី​ថវិកា​របស់​ខ្លួន​នៅ​ក្នុង​រយៈ​១០ឆ្នាំ​ខាង​មុខ។

នៅ​ក្នុង​សុន្ទរកថា​លា​លែង​របស់​លោក​នៅ​ឯ​មូលដ្ឋាន​ទ័ព​ Fort​ Myer​ នៅ​ខាង​ក្រៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ លោក​ Petraeus​ បាន​ធ្វើ​ការ​ព្រមាន​ប្រឆាំង​នឹង​ការ​កាត់​ថវិកា​ខ្លាំង​ជ្រុល។

«ខ្ញុំ​ជឿ​ថា​យើង​បាន​រៀន​ឡើង​វិញ​ ចាប់​តាំង​ពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី​១១​ខែ​កញ្ញា​មក​ អំពី​មេរៀន​មិនចេះ​ចប់​ហួស​សម័យ​ ដែល​ថា​យើង​មិន​បាន​ចូល​ច្បាំង​ជា​និច្ច​នៅ​ក្នុង​សង្គ្រាម​ដែល​យើង​បាន​ប្រុងប្រៀប​ខ្លួន​បំផុត​ ឬ​ដែល​យើង​បាន​បម្រុង​ទុក​ជា​មុន​ដើម្បី​ចូល​ប្រយុទ្ធ​នោះ​ទេ។​ ជាមួយ​ការ​ពិត​បែប​នេះ​ យើង​ចាំ​បាច់​រក្សា​ឲ្យ​មាន​សមត្ថភាព​ពេញលេញ​ដែល​យើង​បាន​បង្កើត​ឡើង​នៅ​ក្នុង​ពេល​មួយ​ទសវត្ស៍​កន្លង​ទៅ​នេះ​ ពី​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ ប្រទេស​ Afghanistan​ និង​នៅ​កន្លែង​ដទៃៗ​ទៀត»។

លោក​ Petraeus​ ចូល​ធ្វើ​ការងារថ្មី​នៅ​សប្តាហ៍​ក្រោយ​នេះ​ ជា​នាយក​ទី​ភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់​ CIA​ ជា​ការងារ​ដែល​ពី​មុន​នេះ​ ត្រូវ​កាន់កាប់​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ថ្មី​ លេអន​ ប៉ាណិតា​Leon​ Panetta។

លោក​ស្រី​ នរ៉ា​ បិនសាហិល​ (Nora​ Bensahel)​ ជា​នាយិកា​រង​ខាង​ការ​សិក្សា​និង​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​ឯ​មជ្ឈមណ្ឌល​សម្រាប់​សន្តិសុខ​អាមេរិកាំង​ថ្មី​នៅ​ទីក្រុង​វ៉ាស៊ីនតោន។​ លោក​ស្រី​មាន​ប្រសាសន៍​ថា​ លោក​ Petraeus​ បាន​ប្តូរ​យុទ្ធសាស្ត្រ​យោធា​សរអា​ធម្មតា​នៃ​ការ​សម្លាប់​ឬ​ការ​ចាប់​ខ្លួន​ជន​ណា​ដែល​វាយប្រហារ​សរអា​ គឺ​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​លោក​ស្រី​និយាយ​ថា​បាន​បញ្ឆេះ​អំពើ​ឃៅរឃៅ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។​ លោក​ស្រី​ Bensahel​ និយាយ​ថា​ យុទ្ធសាស្ត្រ​ថ្មីនេះ​របស់​លោក​ Petraeus​ បាន​បន្ទាប​កម្រិត​អំពើ​ឃៅរឃៅ។

«ទ្រិស្តី​និង​យុទ្ធសាស្ត្រ​ប្រឆាំង​កុបកម្ម​ដែល​បាន​ប្រតិបត្តិ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ចាប់​ផ្តើម​ពី​ចុង​ឆ្នាំ​២០០៦​ ហើយ​នៅ​ពេញ​រយៈកាល​នៃ​ការ​កាន់​តំណែង​របស់​ឧត្តមសេនីយ៍​ Petraeus​ ជាជាង​នៅ​ពី​ចម្ងាយ​និង​ព្យាយាម​សម្លាប់​បច្ចាមិត្ត​ មាន​យុទ្ធសាស្ត្រ​ប្រឆាំង​កុបកម្ម​ពិត​ប្រាកដ​មួយ​នៃ​ការ​ដាក់​ឲ្យ​កងទ័ព​រស់នៅ​នៅ​ក្នុង​តំបន់​ប្រជាជន​ មាន​ដាក់​អ្នក​តំណាង​អចិន្ត្រៃយ៍​នៅ​ទី​នោះ​ ដូច្នេះ​ពួក​គេ​អាច​ផ្តល់​ការ​ការពារ​បាន​២៤​ម៉ោង​ និង​ចាប់​ផ្តើម​ស្គាល់​ប្រជាជន​ដើម្បី​ទទួល​បាន​ព័ត៌មាន​សំខាន់ៗ​អំពី​មនុស្ស​ដែល​ចូល​រួម​នៅ​ក្នុង​សកម្មភាព​ផ្សេងៗ»។

លោក​ឧត្តមសេនីយ៍​ជ្រើស​ការ​ចូលនិវត្តន៍​ពី​កង​យោធា​មុន​នឹង​ចូល​ទៅ​កាន់​តំណែង​នៅ​ទី​ភ្នាក់ងារ​ CIA ​នៅ​ពេល​ដែល​មាន​មនុស្ស​ខ្លះ​បាន​លើក​ឡើង​នូវ​សំណួរ​ខ្លះៗ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​អំពី​បញ្ហា​ថា​តើ​លោក​អាច​ធ្វើ​សេវា​ស៊ើបការណ៍​សម្ងាត់​មួយ​នេះ​ឲ្យ​ទៅ​ជា​បែប​យោធា​ ដែល​បាន​ទទួល​ការ​រិះគន់​ជា​ស្រេច​ទៅ​ហើយ​អំពី​ការ​ចោទ​ប្រកាន់​លើ​ការ​ប្រើ​យន្តហោះ​គ្មាន​អ្នក​បើក​ និង​ការ​វាយ​ប្រហារ​ផ្ទាល់​ប្រឆាំង​ទៅ​លើ​គោលដៅ​ជាក់លាក់​ទាំងឡាយ៕

ប្រែ​សម្រួល​ដោយ​ នុច សារីតា

XS
SM
MD
LG