ទិដ្ឋភាពទូទៅ នៅក្នុងបរិវេណតំបន់ប្រាសាទសំបូរព្រៃគុក ស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ដែលមានចម្ងាយ៣៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ។ តំបន់ប្រាសាទសំបូរព្រៃគុក គឺជាប្រាសាទខ្មែរទី៣ ដែលត្រូវបានបញ្ចូលជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO កាលពីដើមខែកក្កដា ឆ្នាំ២០១៧។
កម្រងរូបភាព៖ ប្រាសាទសំបូរព្រៃគុក

១
ច្រកចូលរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ដែលមានចម្ងាយ៣៥គីឡូម៉ែត្រពី ទីរួមខេត្តកំពង់ធំ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/ VOA)

២
ទេសចរបរទេសម្នាក់ កំពុងទស្សនាប្រាសាទជ្រៃ ដែលជាប្រាសាទមួយក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

៣
ទេសចរមកទស្សនារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

៤
ទេសចរម្នាក់ឡើងជណ្តើរទៅកាន់ប្រាសាទមួយក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

៥
គោផឹកទឹក ដែលដក់លើផ្លូវមួយនៅក្នុងបរិវេណតំបន់ប្រាសាទសំបូរព្រៃគុក កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

៦
ផល ម៉ៅ វ័យ៤៨ឆ្នាំ ជាប្រជាពលរដ្ឋក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។ គាត់មានមុខរបរជាអ្នកឃ្វាលគោ ឲ្យស៊ីស្មៅក្នុងបរិវេណតំបន់ប្រាសាទ ដែលជួយគាត់ឲ្យរកចំណូលបាន៣០ម៉ឺនរៀលក្នុងមួយខែ ថតនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

៧
កុមារាពីរនាក់ជិះកង់លើផ្លូវលំមួយនៅក្នុងបរិវេណតំបន់ប្រាសាទសំបូរព្រៃគុក កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

៨
ស្រ្តីជាអ្នកធ្វើនិងលក់វត្ថុអនុស្សាវរីយ៍ធ្វើដោយដៃនៅក្នុងបរិវេណតំបន់ប្រាសាទសំបូរព្រៃគុក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)