ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​​ការពារ​​ជាតិ​​អាមេរិក​​ស្នើ​ឱ្យ​​កងទ័ព​​ប្រើ​យុទ្ធសាស្រ្ត​​ថ្មី​


លោក​រ៉ូប៊ឺត ហ្កេត (Robert​ Gates)​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ សហរដ្ឋ​អាមេរិក
លោក​រ៉ូប៊ឺត ហ្កេត (Robert​ Gates)​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ សហរដ្ឋ​អាមេរិក

លោក​រ៉ូប៊ឺត ហ្កេត (Robert​ Gates)​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ សហរដ្ឋ​អាមេរិក (សរអ)​ បាន​ព្រមាន​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា​ កងកម្លាំង​ ស.រ.អ​. ត្រូវ​រៀបចំ​រចនា​សម្ព័ន្ធ​ជា​ថ្មី​ខ្លួន​ឯង​ បើមិន​ដូច្នេះ​ទេ​នឹងបាត់បង់​ក្រុម​មេដឹក​នាំ​ថ្នាក់​កណ្ដាល ​និង​មិន​អាច​រៀបចំ​សម្រាប់​ពេល​មាន​ជម្លោះ​នៅថ្ងៃមុខ​ទេ។

លោក​រដ្ឋមន្ត្រី​ Gates​ បាន​អញ្ជើញ​ទៅ​បណ្ឌិត​សភា​កងទ័ព​ សរអ​ នៅ​ West Point ​រដ្ឋ​ New York​ ដើម្បី​និយាយ​ទៅ​កាន់​ ក្រុមអនាគត​នាយទាហាន​នៃ​កងទ័ព​សរអ​ អំពី​អាជីព​របស់​ពួក​គេ។​ លោក​បាន​ប្រាប់​ក្រុមអនាគត​នាយ​ទាហាន​ទាំងនោះ​ថា​ កងកម្លាំង​សរអ​ តាម​ប្រពៃណី​ដែល​មាន​អង្គភាព​ធំៗ​ប្រើ​រថក្រោះ​និង​គ្រឿង​សម្ភារៈ​ធ្ងន់ៗ​ដទៃ​ទៀត​នោះ​ គឺ​ រហ័សហួស​សម័យ​ណាស់។

«គោលការណ៍​សំខាន់​ដែល​ជា​មូលដ្ឋាន​នៃ​យុទ្ធសាស្ត្រ​សម្រាប់​កងកម្លាំង​ដែល​បញ្ជូន​ទៅ​ច្បាំង​លឿនៗ​ ដូចជា​កងទ័ព​ឬ​ទាហាន​ម៉ារីន​ ទាហាន​អាកាស​ ទ័ព​ថ្មើរជើង​ ឬ​កិច្ចប្រតិបត្តិការ​ពិសេស​នោះ​ គឺ​ជា​ខ្លួនពួកគេ​ជាក់ស្តែង​ បើ​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ ការប្រឆាំង​នឹង​ភេរវកម្ម​ ប្រតិកម្ម​លឿន​ ឆ្លើយតប​នឹង​គ្រោះមហន្តរាយ​ឬ​រក្សា​ស្ថេរភាព​ ឬ​បេសកកម្ម​ជំនួយការ​កងកម្លាំង​សន្តិសុខ។ ប៉ុន្តែ​តាម​យោបល់​របស់​ខ្ញុំ​ រដ្ឋមន្ត្រី​ការពារ​ប្រទេស​ណា​មួយ​នា​ពេល​អនាគត​ដែល​ផ្តល់​ឱវាទ​ដល់​លោក​ប្រធានាធិបតី​ ឲ្យ​បញ្ជូន​កងកម្លាំង​ជើងគោក​អាមេរិកាំង​ដ៏​ធំ​មួយ​ម្តងទៀត​ ទៅ​កាន់​តំបន់​អាស៊ី​ឬ​ទៅ​មជ្ឈិមបូព៌ា​ប្រទេស​ ឬ​ទ្វីប​អាហ្វ្រិក​នោះ​ គួរ​តែ​ត្រូវ​បាន​ពិនិត្យ​ខួរក្បាល​របស់​មន្ត្រី​នោះ»។

លោក​ Gates​ បាន​មាន​ប្រសាសន៍​ថា​ ការប៉ះទង្គិច​ខ្នាតធំ​ជាមួយ​ប្រទេស​ធំៗ​ដទៃៗ​ទៀត​ ទំនង​ដូចជា​អាច​ប្រយុទ្ធ​ភាគច្រើន​ដោយ​កងកម្លាំង​អាកាស​និង​កងនាវាចរណ៍។​ លោក​បាន​ស្នើ​ឲ្យ​នាយទាហាន​ក្មេងៗ​ដែល​កំពុង​ហ្វឹកហ្វឺន​ឲ្យ​គិត​អំពី​សតវត្សរ៍​ទី២១​ថា​មុខ​ជា​មាន​ការប្រយុទ្ធ​គ្នា​ជើងគោក​ហើយ​ឲ្យ​ស្វែងរក​ការហ្វឹកហាត់​និង​ការពិសោធ​ដែល​នឹង​អាច​ជួយ​ពួកគេ​ដឹកនាំ​ការប្រយុទ្ធ​បែប​ហ្នឹង​ប្រសិនបើ​ចាំបាច់។​ ហើយ​លោក​បាន​ជំរុញ​ក្រុមមេ​ទាហាន​សព្វថ្ងៃ​ឲ្យ​ចាប់​ផ្តើម​ផ្លាស់​កងកម្លាំង​របស់​ពួកគេ​ ជា​ចំណែក​ដោយ​ផ្តល់​គំនិត​ ដល់​នាយទាហាន​ក្មេងៗ​និង​ថ្នាក់កណ្តាល​សិក្សា​អំពី​ជំនាញ​ធ្វើ​សង្គ្រាម​ទំនើបៗ​ រួមមាន​កិច្ច​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ និង​ទប់ទល់​នឹង​ការងើប​បះបោរ។

លោក​ Gates​ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​ការព្រួយបារម្ភ​ដ៏ធំ​បង្អស់​មួយ​របស់​លោក​គឺ​ថា​ ក្រុមនាយ​ទាហាន​នៅ​ថ្នាក់​កណ្តាល​នៃ​ជំនាន់​ដែល​មាន​ការពិសោធ​ខ្ពស់​សព្វថ្ងៃ​នេះ​អាច​ចាក​ចេញ​ពី​ការបម្រើ​កងទ័ព​ណា​មួយ​ដើម្បី​ជៀសវាង​ការ​បញ្ជូន​ទៅប្រយុទ្ធទៀត​ ឬ​គេច​ពី​ភាពធុញទ្រាន់​នឹង​បេសកកម្ម​នានា​នៃការិយាធិបតេយ្យ​នៅ​ក្រោយ​ពេល​សង្គ្រាម។

«យុទ្ធជន​និង​យុទ្ធនារី​នៅ​ក្នុង​វ័យ​នៃ​អាយុកាល​ដំណើរការ​ខាង​វិជ្ជាជីវៈ​របស់​ខ្លួន​ដែល​ប្រហែលជា​ត្រូវ​បាន​ទទួល​ខុសត្រូវ​លើ​ជីវិត​កងទ័ព​ចំនួន​ច្រើន​ ឬ​លើ​កងកម្លាំង​ច្រើន​រយ​នាក់​ ឬ​លើ​ប្រាក់​ជំនួយ​ច្រើន​លាន​ដុល្លារ​ ឬ​ពាក់ព័ន្ធ​នឹង​ការផ្សះផ្សា​ពួកកុលសម្ព័ន្ធ​សង្គ្រាម​ អ្នកទាំងនោះ​ប្រហែលជា​ត្រូវ​អង្គុយ​នៅ​ក្នុង​បន្ទប់​បួន​ជ្រុង​ពេញ​មួយ​ថ្ងៃ​ រៀបចំ​ឡើង​វិញ​ នូវ​ផ្ទាំង​បញ្ចាំង​រូបភាព​សម្រាប់​ធ្វើ​បទបង្ហាញ​ រៀបចំ​របាយការណ៍​សង្ខេប​ស្តីពី​ការហ្វឹកហ្វឺន​ប្រចាំ​ត្រីមាស​ ឬ​ក៏​ធ្វើ​ការងារ​ជា​ស្មៀន​ការិយាល័យ​ដោយ​បំពេញ​ការងារ​ជា​ច្រើន​ជា​រៀងរាល់​ថ្ងៃ»។

លោក​ Gates​ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​លោក​បានព្រួយបារម្ភ​ថា​ ការកើន​ឡើង​ក្នុង​ការទទួល​ស្គាល់​អំពី​សារៈ​សំខាន់​ នៃ​ជំនាញ​កងទ័ព​មិន​តាម​ប្រពៃណី​នោះ​ អាច​រិចរិល​ពេល​ដែល​កងកម្លាំង​ សរអ​ ចាកចេញ​ពី​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​អាហ្វហ្កានីស្ថាន ​នៅ​ក្នុង​បី​បួន​ឆ្នាំ​ខាង​មុខ។​ លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ដែល​ថ្លែងថា​លោក​នឹង​ចូល​និវត្តន៍​ឆ្នាំ​នេះ​នោះ​ បាន​អំពាវនាវ​ដល់​ក្រុមអនាគត​មេដឹកនាំ​ឲ្យ​ធានា​ថា​កងកម្លាំង​មិន​ត្រឡប់​ទៅ​រកមុខនាទី​ប្រពៃណី​របស់​ខ្លួន​វិញ​ទេ​ ដែល​ជា​កងកម្លាំង​ជើងគោក​ដ៏​ធំ​មួយ​ ហើយ​បន្ត​រៀបចំ​ការពារ​ប្រទេស​ជាតិ​ប្រឆាំង​នឹង​អ្វី​ដែល​លោក​ឃើញ​ថា​អាច​ដូច​ជា​ឆាក​ផ្សេងៗ​ ដែល​លោក​បាន​លើក​ឡើង​ពី​ខាង​ដើម៕

ប្រែ​សម្រួល​ដោយ​ នុច សារីតា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG