ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ហ៊្វុនស៊ិនប៉ិច៖ ក្តី​សង្ឃឹម​និង​គោលការណ៍​នយោបាយ​បក្ស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥​ នេះ ​​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ចុះ​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​នៅ​ឃុំ​សង្កាត់​ចំនួន​ ៦៨០​ ក្នុង​ចំណោម​ឃុំ​សង្កាត់​សរុប​ចំនួន​ ១.៦៥២។ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ត្រូវបាន​បង្កើត​ឡើង​នៅ​ដើម​ឆ្នាំ​ ១៩៨១។​ កាលពី​ឆ្នាំ​ ១៩៩៣ គណបក្ស​នេះ​បាន​ឈ្នះ​ការ​បោះឆ្នោត​ថ្នាក់ជាតិ​លើក​ដំបូង តាម​លក្ខណៈ​ប្រជាធិបតេយ្យ​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ ក្រោយ​ប្រទេស​កម្ពុជា​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​បន្ទាប់​ពី​របប​ខ្មែរក្រហម។ នា​ពេល​បច្ចុប្បន្នះ ព្រះ​អង្គ​ម្ចាស់ ​នរោត្តម ​ចក្រាវុធ ជា​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិចនេះ។​ លោក ​ញឿន រ៉ាដែន​ អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​បាន​ប្រាប់​អ្នកស្រី ធីតា វីន អ្នក​យក​ព័ត៌មាន​ឲ្យ​វីអូអេ​ប្រចាំ​រាជធានី​ភ្នំពេញថា​ បើ​តាមសន្ទុះ​នៃ​អ្នក​គាំទ្រ​ដែល​បាន​បង្ហាញ​ចេញ​នូវ​ក្នុង​អំឡុង​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​នេះ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​សង្ឃឹម​ថា ​នឹង​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ក្នុង​ការ​បោះ​ឆ្នោត​នេះ៕

XS
SM
MD
LG