បំពេញបំណងព្រះពុទ្ធ៖ ភិក្ខុនីស្វែងរកសមភាពក្នុងការសាងផ្នួស
កាលពីជាង ២៥០០ឆ្នំាមុន ព្រះពុទ្ធបានបង្កើតពុទ្ធបរិស័ទ៤ពួក ដែលរួមមាន ភិក្ខុសង្ឃ ភិក្ខុនីសង្ឃ ឧបាសក និងឧបាសិកា សម្រាប់ឲ្យមនុស្សប្រុសស្រីគ្រប់ជំពូកចូលរួមប្រតិបត្តិពុទ្ធសាសនាដោយស្មើភាពគ្នា។ ប៉ុន្តែនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន ស្ត្រីមិនត្រូវបានទទួលស្គាល់ឲ្យបំបួសជាភិក្ខុនីសង្ឃ ដោយគណៈសង្ឃនាយកនិងរាជរដ្ឋាភិបាលថៃនោះទេ។ ការណ៍នេះ បណ្តាលឲ្យមានចលនាស្រ្តីទាមទារសមភាពក្នុងការសាងផ្នួសមួយ។ អ្នកនាង Warangkana Chomchuen នៃ VOA ផ្នែកភាសាថៃ ជូនសេចក្តីរាយការណ៍លម្អិតអំពីរឿងនេះ។