ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ Jordan Pisey Windle កីឡាករ​លោត​​ទឹក​ថ្នាក់​ជាតិ​ដ៏ឆ្នើម​របស់​អាមេរិក នឹង​ធ្វើ​ដំណើរ​ទៅ​កម្ពុជា​ប្រទេស​កំណើត​របស់​ខ្លួន​ជា​លើក​ដំបូង​បង្អស់

Jordan Pisey Windle ដែល​ជា​កុមារ​កំព្រា មាន​អាយុ​ទើប​តែ​២ឆ្នាំ​ប៉ុណ្ណោះ​ នៅពេល​ដែលកីឡាករ​លោត​ទឹក​ដ៏​ឆ្នើម​រូបនេះ​ ត្រូវបាន​ទទួល​យក​ទៅ​ចិញ្ចឹម​ជា​កូន​ដោយ​ជនជាតិ​អាមេរិកាំង​ម្នាក់​គឺ​លោក Jerry Windle។ Jordan Pisey Windle នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​កំណើត​របស់​ខ្លួន​ជា​លើក​ដំបូង​បង្អស់​នៅ​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦​ខាង​មុខ​នេះ។ Jordan Pisey Windleដែល​បច្ចុប្បន្ន​ជា​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិកាំង គឺជា​កីឡាករ​លោត​ទឹក​ថ្នាក់​ជាតិ​ម្នាក់​របស់​ក្រុម​កីឡា​លោត​ទឹក​ថ្នាក់​ជាតិ​របស់​សហរដ្ឋ​អាមេរិក ដែល​ជាប់​លំដាប់​លេខ៥​ទូទាំង​ប្រទេស។ Jordan Pisey Windle បាន​ប្រកួត​ឈ្នះ​ពាន​រង្វាន់​ថ្នាក់​ជាតិ​ជាច្រើន រួម​មាន​រង្វាន់​មេដៃប្រាក់ Olymic៕

XS
SM
MD
LG