ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​បារាំង៖ ទំនង​ជា​គ្មាន​អ្នក​នៅ​រស់​ពី​ការធ្លាក់​យន្តហោះ​ Airbus A320


រូបភាព​ឯកសារ៖ យន្តហោះ​ធុន​ Airbus A320 របស់​ក្រុមហ៊ុន Germanwings​ ត្រូវ​បាន​ឃើញ​នៅ​ឯ​ព្រលាន​យន្តហោះ​ កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​មីនា ឆ្នាំ​២០១៤។
រូបភាព​ឯកសារ៖ យន្តហោះ​ធុន​ Airbus A320 របស់​ក្រុមហ៊ុន Germanwings​ ត្រូវ​បាន​ឃើញ​នៅ​ឯ​ព្រលាន​យន្តហោះ​ កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​មីនា ឆ្នាំ​២០១៤។

លោកប្រធានាធិបតី​បារាំង Francois Hollande ​មាន​ប្រសាសន៍​ថា ​ទំនង​នឹង​គ្មាន​មនុស្ស​នៅ​រស់​រាន​មាន​ជី​វិតលើ​យន្តហោះ​ធុន​ Airbus A320 ​ដែល​បាន​ធ្លាក់​នៅ​តំបន់​ភ្នំ​ Alps​ នៃ​ប្រទេស​បារាំង​ឡើយ។

ជើង​ហោះ​ហើរ​លេខ​៩៥២៥​របស់​ក្រុម​អាកាស​ចរណ៍ Germanwings ​ដែល​បាន​ដឹក​អ្នក​ដំណើរ​និង​អ្នក​បើកបរ​១៤៨​នាក់ ​បាន​ធ្លាក់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះក្នុង​អំឡុង​ពេល​នៃ​ការ​ហោះ​ហើរ​ចេញ​ពី​ទីក្រុង Barcelonaនៃ​ប្រទេស​អេស្ប៉ាញទៅ​កាន់​ទីក្រុង Dusseldorf ​នៃ​ប្រទេស​អាល្លឺម៉ង់។​ ក្រុម​អាជ្ញា​ធរ​និយាយ​ថា ​កំទេច​បាក់​បែក​ពីការ​ធ្លាក់​យន្តហោះ​នោះ ​បាន​ត្រូវ​ប្រទះ​ឃើញ​ដោយ​ឧទ្ធម្ភាគចក្រ​នៅ​ក្នុង​តំបន់​ដាច់​ស្រយាលនៃ​ភាគ​អាគ្នេយ៍​ប្រទេស​បារាំង ដែល​នឹង​មាន​ការ​លំបាកសម្រាប់​ក្រុម​អ្នក​រុករក​ដើម្បី​ឲ្យ​បាន​ទៅ​ដល់​ទី​កន្លែង​នោះ។

យន្តហោះ​នោះ​បាន​បញ្ជូន​សញ្ញា​នៃ​ភាព​អាសន្ន​ភ្លាម​ៗ​មុន​ពេល​វា​បាន​បាត់​ពី​កញ្ចក់​រ៉ាដា។

ក្រុមហ៊ុន​អាកាសចរណ៍ Germanwing ​ជា​សាខា​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍ Lufthansa ​ដែល​មាន​ទីតាំង​នៅក្នុង​ប្រទេស​អាល្លឺម៉ង់។

លោក​ប្រធានាធិបតី Hollande ​បាន​មាន​ប្រសាសន៍​ថា ជន​រងគ្រោះ​ជា​ច្រើន​អាច​នឹង​ជា​ពលរដ្ឋ​អាល្លឺម៉ង់៕

XS
SM
MD
LG