ស្ថាបនិកចលនាមាតាធម្មជាតិបកស្រាយពីការបំផ្លិចបំផ្លាញបរិស្ថាននៅកម្ពុជា
លោកអាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ស្ថាបនិកនៃចលនាមាតាធម្មជាតិ និងជាអ្នកស្រឡាញ់និងការពារសម្បត្តិធនធានធម្មជាតិនៅកម្ពុជា ត្រូវបានតុលាការកម្ពុជាកោះហៅឲ្យចូលមកបង្ហាញខ្លួនកាលពីពេលថ្មីៗនេះ ក៏ប៉ុន្តែលោកមិនអាចធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាបានទេ ដោយសារលោកត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់ចូលក្នុងបញ្ជីឈ្មោះជនដែលមិនអនុញ្ញាតឲ្យចូលប្រទេសកម្ពុជា។ ទោះយ៉ាងណាក្តី លោកអាឡិច សង្ឃឹមថា នឹងមានពន្លឺណាមួយដែលអនុញ្ញាតឲ្យលោកបានវិលត្រឡប់ទៅកម្ពុជា។ ស្របពេលជាមួយគ្នានេះ សកម្មភាពនៃចលនាមាតាធម្មជាតិរបស់លោក នៅតែបន្ត ដោយសកម្មជនយុវជនកម្ពុជាដែលធ្វើការស្ម័គ្រចិត្តឲ្យអង្គការមួយនេះ ខិតខំបង្ហាញពីសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញឲ្យមានការអន្តរាគមន៍ពីសមត្ថកិច្ច និងរដ្ឋាភិបាលកម្ពុជា។ លោក មែ៉ន គឹមសេង បានសម្ភាសលោកអាឡិច ហ្គន់សាឡេស ដេវិតសុន កាលពីថ្ងៃទី៩ ខែឧសភា នៅពេលដែលលោកអាឡិច បានធ្វើដំណើរទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន