លោកអតីតអនុប្រធានាធិបតី Mike Pence វាយប្រហារលោក Trump ដោយផ្ទាល់ដើម្បីទទួលការតែងតាំងពីបក្សសាធារណរដ្ឋ
- Steve Herman
គូប្រជែងជាច្រើនក្នុងសប្ដាហ៍នេះ បានលោតចូលក្នុងការប្រណាំងប្រជែងរបស់គណបក្ស សាធារណរដ្ឋ ដើម្បីព្យាយាមរារាំងអតីតប្រធានាធិបតី លោក Donald Trump ពីការទទួលបានការតែងតាំង ជាបេក្ខជនប្រធានាធិបតីរបស់គណបក្សជាលើកទីបីជាប់ៗគ្នា។ គួរឲ្យកត់សម្គាល់បំផុតក្នុងចំណោមអ្នកចូលថ្មីគឺ អនុប្រធានាធិបតីដ៏ស្មោះត្រង់យូរអង្វែងរបស់លោក Trump គឺលោក Mike Pence។ ប្រធានអ្នកឆ្លើយឆ្លង ព័ត៌មានជាតិរបស់ VOA លោក Steve Herman នៅឯសេតវិមាន ពន្យល់ថា លោក Pence មិនបានខ្ជះខ្ជាយ ពេលវេលាក្នុងការធ្វើអ្វីដែលគាត់ស្ទាក់ស្ទើរកាលពីមុនទេ នោះគឺការរិះគន់ខ្លាំងៗនូវទង្វើរបស់អតីតចៅហ្វាយ នាយរបស់លោកពេលនៅកាន់អំណាច។ លោក សាយ មុន្នី សូមជូនសេចក្ដីប្រែសម្រួលដូចតទៅ៖