បន្ទាប់ពីជំលោះរយៈពេលស្ទើរតែ៩ឆ្នាំកន្លងមកក្រុមកងកំលាំងប្រយុទ្ឋរបស់ ស.រ.អ. ត្រូវបានដកចេញពីប្រទេសអ៊ីរ៉ាក់ (Iraq) ហើយ។
សហរដ្ឋអាមេរិកបានចូលឈ្លានពានប្រទេសអ៊ីរ៉ាក់កាលពីខែមិនាឆ្នាំ២០០៣ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលសាដាម ហ៊ូសេន (Saddam Hussein) ហើយដើម្បីស្រាវជ្រាវរកអាវុធប្រល័យលោក ដែលគួរឲសង្ស័យ។ សាដាម ហ៊ូសេនត្រូវបានគេទំលាក់ពីតំណែងប៉ុនែ្តអាវុធប្រល័យលោកបស់គាត់មិនដែលត្រូវបានរកឃើញឡើយ។
លោក ចន បូលតុន (Jonh Bolton) អតីតឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិថ្លែងថា៖
រឿងចំបងដែលយើងធ្វើបានជោគជ័យនោះ គឺការទម្លាក់សាដាម ហ៊ូសេន ចេញពីតំណែង និងលុបបំបាត់របបរបស់គាត់ ដែលជាកត្តាគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តជាតិក្នុងតំបន់ និងពិភពលោក។ ជាការពិតណាស់បើទោះជារឿងចុងក្រោយនោះគឺអាវុធប្រល័យលោករបស់គាត់ តែរបបផ្តាច់ការរបស់គាត់គឺជាការគំរាមកំហែងដ៏ខ្លាំងក្លា។
ក៏ប៉ុន្តែ ប្លិន ស្កូក្រូវ (Brent Scowcroft) អតីតឧត្តមសេនីយខាងផ្នែកផ្តល់យោបល់សន្តិសុខជាតិ និងជាអ្នកប្រឆាំងអន្តរាគមន៏យោធា ស.រ.អ. នៅប្រទេសអ៊ីរ៉ាក់សំលឹងពីជ្រុងផ្សេងមួយទៀត។
ខណៈដែលសាដាមគឺកិច្ចការអាក្រក់មួយប្រទេសអ៊ីរ៉ាក់ត្រូវបានជាប់គាំង។ សាដាមមានមហិចតានៅក្នុងតំបន់ ប៉ុន្តែគាត់គា្មនផ្លូវដើម្បីសំរេចវាទេ។ ទាហានរបស់លោកមានលក្ខណៈទន់ខ្សោយដូចដែលយើងស្រាយបំភ្លឺនៅពេលដែលយើងធ្វើដំណើរទៅទីនោះ ហើយសាដាមមិនមែនជាកត្តាគំរាមកំហែងចំបងនោះទេនៅក្នុងតំបន់នោះ។ ចំណាយដែលយើងចាយសំរាប់ទម្លាក់សាដាមនោះពិតជាខ្ពស់ខ្លាំងណាស់។
ទាហាន ស.រ.អ.ជិត៤០០៥នាក់បានស្លាប់ហើយប្រមាណ៣០០០០ បានរងរបួស។ នៅចំណុចកំពូលនៃសង្រ្គាមនោះ ទាហាន និងទ័ពជើងទឹករបស់ ស.រ.អ. ប្រមាណជា ១៧០០០០នាក់ត្រូវបានបញ្ចូនទៅប្រទេសអ៊ីរ៉ាក់។ ជនជាតិអ៊ីរ៉ាក់រាប់ពាន់រាប់ម៊ឺននាក់បានបាត់បង់ជីវិត។ រយលានដុល្លារត្រូវបានចំណាយលើសង្រ្គាមនោះ។ ឥឡូវនេះបន្ទាប់ពីសង្រ្គាមអស់រយៈពេលស្ទើរតែ 9ឆ្នាំកន្លងមកក្រុមអ្នកប្រយុទ្ធរបស់ ស.រ.អ. បានត្រលប់មកផ្ទះវិញហើយ។
វីលៀម ខូហេន (William Cohen) អតីតលេខាធិការការពារជាតិ បានក្រលេកទៅមើលអ្វីដែលអាចសំរេចបាននៅកំឡុងពេលអន្តរាគមន៏ស.រ.អ.នៅប្រទេសអ៊ីរ៉ាក់។
«យើងបានជោគជ័យក្នុងការអនុញ្ញាតអោយប្រជាជនអ៊ីរ៉ាក់ចូលរួមបោះឆ្នោត។ ពន្លកប្រជាធិបតេយ្យក៏បានសាយភាយ ទោះជាមិនច្បាស់ថាវាអាចមានលក្ខណៈជានិរន្តរ៍ដែលបន្តឲឃើញបាន។ ប្រជាជនអ៊ីរ៉ាក់ត្រូវបានគេផ្តល់ឱកាសអោយមានលទ្ធិប្រជាធិតេយ្យ ដើម្បីប្រឆាំងទៅនឹងការប្រើប្រាស់អំណាចផ្តាច់ការ។ ថាតើពួកគេអាចបន្តលទ្ធិប្រជាធិបតេយ្យបានឬមិនបាន គឺជាសំណួរចោទសំរាប់ពួកគេធ្វើការសំរេចចិត្តត្រង់ចំនុចពេលនេះ»។
ត្រលប់ក្រលេកទៅមើលតួនាទី ស.រ.អ.នៅប្រទេសអ៊ីរ៉ាក់លោកអគ្តរាជទូតបូលតុនបាននិយាយថាវ៉ាស៊ីនតោនប្រហែលជាចូលមកលុកដៃលើលពីការស្វាគមន៏ហើយ។
នៅក្នុងចំណុចនយោបាយពួកយើងប្រហែលមានភាពប្រសើរជាងនេះបើយើងផ្ទេរទំនួលខុសត្រូវចំពោះអ៊ីរ៉ាក់ទៅឲប្រទេសអ៊ីរ៉ាក់វិញឆាប់ជាងនេះ។ ខ្ញុំគិតថាស្ថានភាពរបស់យើងប្រហែលជាល្អជាងនេះ ប្រសិនបើយើងមិនបានបង្កើត អាជា្ញធរបណ្តោះអាស្ននដែលជារដ្ឋាភិបាលអន្តរភាពគាំទ្រដោយ ស.រ.អ. សំរាប់ដឹកនាំអ៊ីរ៉ាក់អស់រយៈពេលយូរពេកទេ។
សំរាប់ថ្ងៃអនាគតឧត្តមសេនីស្កូក្រូវបានមានប្រសាសន៏ដូច្នេះថា៖
បន្ទាប់ទៅទៀតប្រទេសអ៊ីរ៉ាក់នឹងត្រូវកំណត់ដោយខ្លួនឯង។ ប្រទេសអ៊ីរ៉ាក់គឺជាប្រទេសមួយដែលស្មុកស្មាញណាស់។ វាបែងចែកទៅតាមសាសនានិងជនជាតិដើម។វាជាប្រទេសសម្បូរទ្រព្យ តែទ្រព្យទាំងនោះមិនបានចែករំលែកស្មើគ្នានោះទេ។ ប្រទេសនេះពិតជាមានរឿងរួមបញ្ចូលគ្នាជាច្រើនដែលត្រូវដោះស្រាយ។
តាំងពីការដកទព័របស់ ស.រ.អ.ប្រទេសអ៊ីរ៉ាក់បានជួបប្រទះនឹងវិបិត្តនយោបាយកាន់តែខ្លាំង ហើយកាន់តែមានការទំលាក់គ្រាប់បែកច្រើនលើកច្រើនសារ។ រដ្ឋមន្រ្តីស.រ.អ. បានចេញការដាស់តឿនថា នៅថ្ងៃ និងខែខាងមុខសា្ថនភាពនយោបាយ និងស្ថានភាពសន្តិសុខនៅប្រទេសអ៊ីរ៉ាក់គួរតែអាចប្រែប្រួលទៅជាធ្ងន់ធ្ងរជាងនេះ៕
ប្រែសម្រួលដោយ ចាប ចិត្រា