ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ប្រធានាធិបតី​តៃវ៉ាន់​ត្រូវ​បាន​អនុញ្ញាតិ​​ឲ្យ​ពិនិត្យ​សុខភាព​នៅ​ក្រៅ​ឃុំ​


រូបភាព​ឯកសារ៖ អតីត​ប្រធានាធិបតី​តៃ​វ៉ាន់ លោក​ Chen Shui-bian
រូបភាព​ឯកសារ៖ អតីត​ប្រធានាធិបតី​តៃ​វ៉ាន់ លោក​ Chen Shui-bian

លោក Chen Shui-bian អតីត​ប្រធានាធិបតី​កោះ​តៃវ៉ាន់ ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​នៅ​ក្រៅ​ឃុំឃាំង​ដើម្បី​ព្យាបាល​ជំងឺ​មួយ​ចំនួន បន្ទាប់​ពី​ចំណាយ​ពេល​ជិត​៦​ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ ​ក្រោយ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ​ពី​បទ​ពុក​រលួយ។

ក្រសួង​យុត្តិធម៌​របស់​កោះ​តៃ​វ៉ាន់ ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ក្រុម​វេជ្ជ​សាស្រ្ត​ឯក​រាជ្យ​នឹង​ព្យាបាល​លោក Chen ​ចំពោះ​ ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ ជំងឺ​ដែល​គេ​សង្ស័យ​ថា​ជា​ជំងឺ​ញ័រ​ដៃ​ញ័រ​ជើង​ (Parkinson) ​ហើយ​និង​ជំងឺ​ផ្សេងៗ​ទៀត​ដែល​មិន​អាច​ព្យាបាល​ក្នុង​គុក​បាន។ លោក​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​កាន់​ពន្ធនាគារ​វិញ​ក្នុង​រយៈពេល​មួយ​ខែ ​ប្រសិន​បើ​ការពិនិត្យ​សុខភាព​របស់​លោក​ត្រូវ​បាន​គេ​រក​ឃើញ​អាច​នៅ​ក្នុង​គុក​បាន។

​លោក​ចេន​បាន​ឡើង​តុលាការ​ភ្លាម​ៗ​បន្ទាប់​ពី​បញ្ចប់​អាណត្តិ​របស់​លោក​ក្នុង​អំឡុង​ពេល​ឆ្នាំ​២០០០​ទៅ​២០០៨។​ លោក​ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់​ទោស​នៅ​ខែ​កញ្ញា ឆ្នាំ​២០០៩ ​ពី​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​រឿង​ពុក​រលួយ​ដែល​មាន​ទឹក​ប្រាក់​២០​លាន​ដុល្លារ ​ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​អតីត​ប្រធានាធិបតីលើក​ដំបូង​របស់​កោះ​តៃវ៉ាន់​ដែល​បាន​ទទួល​ទោស​ពេល​កាន់​អំណាច។ ភរិយានិង​សមាជិក​២​នាក់​ទៀត​របស់​គ្រួសារ​លោក ​ក៏​ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់​ទោស​ដែរ៕

XS
SM
MD
LG