បទសម្ភាសន៍ VOA៖ អតីតអ្នកតំណាងរាស្ត្រសង្គ្រោះជាតិ សង្ឃឹមទាក់ទាញអ្នកបោះឆ្នោតឲ្យបន្តគាំទ្របក្សថ្មី
អតីតអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិមួយក្រុម បានបែកមកបង្កើតគណបក្សនយោបាយថ្មី គឺគណបក្សកែទម្រង់កម្ពុជាដោយក្តីសង្ឃឹមថា នឹងទទួលបានសំឡេងពីអ្នកបោះឆ្នោតដែលធ្លាប់គាំទ្រគណបក្សសង្គ្រោះជាតិក្នុងពេលកន្លងមក។ អ្នកស្រី ទេព សុទ្ធី អតីតអ្នកតំណាងរាស្ត្រមួយរូប និងជាខ្មែរអាមេរិកាំង ក៏បានចូលរួមបង្កើតគណបក្សថ្មីនេះដែរ។ អ្នកស្រីទទួលបន្ទុកកិច្ចការយុវជននិងស្ត្រី។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសអ្នកស្រី ទេព សុទ្ធីក្នុងខណៈពេលដែលអ្នកស្រីអញ្ជើញមកសហរដ្ឋអាមេរិកដើម្បីទាក់ទាញការគាំទ្រពីពលរដ្ឋខ្មែរអាមេរិកាំង៕