ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ខួបទី៣​នៃ​ការ​បោះឆ្នោត​ឃុំ៖ អតីត​មន្ត្រី​មូលដ្ឋាន​បក្ស​សង្គ្រោះជាតិ​ស្នើ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ថ្ងៃទី៤​ ខែ​មិថុនា គឺជា​ខួបទី៣​នៃ​ការបោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​បាន​បង្ហាញ​ការ​ធ្លាក់ចុះ​នៃ​ប្រជាប្រិយ៍ភាព​របស់​គណបក្ស​ប្រជាជនកម្ពុជា ដោយ​បាន​បាត់បង់​ការ​គ្រប់គ្រង​នៅ​ថ្នាក់​មូលដ្ឋាន​អស់​យ៉ាង​ច្រើន​ជា​លើក​ដំបូង​តាំងពី​ឆ្នាំ​១៩៧៩​មក។​ ប៉ុន្តែ គណបក្ស​សង្គ្រោះជាតិ​ដែល​ឈ្នះ​សំឡេង​ឆ្នោត​ជាង ៤៣ ភាគរយ និង​គ្រប់គ្រង​លើ​សង្កាត់​ជិត ៥០០ ក្នុងចំណោម​ ១៦៤៦ ​មិន​បាន​កាន់​ការងារ​យូរ​ទេ ដោយសារតែ​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​ប្រឆាំង​នេះ​ចោល ដោយសារតែ​ចោទ​ប្រកាន់​លោក កឹម សុខា ​ប្រធានគណបក្ស​ថា ឃុបឃិត​ជាមួយ​នឹង​បរទេស​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា។​ កញ្ញា​ ស៊ិន ចាន់ពៅរ៉ូហ្សេត អតីត​ចៅ​សង្កាត់​អូចារ ខេត្ត​បាត់ដំបង បាន​ស្នើ​ឱ្យ​មេដឹកនាំ​នយោបាយ​ចរចាគ្នា​ ស្វែងរក​ដំណោះស្រាយ​នយោបាយ​ឱ្យ​បាន​ឆាប់ៗ ដើម្បី​យុវជន​ជំនាន់ក្រោយ​អាច​ចូលរួម​សកម្មភាព​នយោបាយ​នៅ​ថ្នាក់​មូលដ្ឋាន​ ដើម្បី​ជួយអភិវឌ្ឍន៍​សហគមន៍​របស់​គេ។  លោក​ម៉ែន គឹមសេង នៃ​វីអូអេ​ បាន​សម្ភាស​កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG