ទីក្រុងឡុងដ៍៖ ប្រទេសក្រៅកំពុងតែធ្វើការយ៉ាងខ្លាំងក្លាដើម្បីនាំយកពលរដ្ឋរបស់ខ្លួនចេញពីប្រទេស (Egypt) អេហ្ស៊ីប នៅពេលដែលក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលសម្ដែងកំហឹងយ៉ាងខ្លាំងក្លា។
ក្រសួងការបរទេសសរអាឲ្យដឹងថា ខ្លួនបានដឹកជញ្ជូនពលរដ្ឋអាមេរិកជាង១,០០០នាក់តាមយន្ដហោះ ចេញពីប្រទេសអេហ្ស៊ីប ហើយមានផែនការជម្លៀស ពលរដ្ឋអាមេរិកជាង១,០០០នាក់ទៀត ក្នុងរយ:ពេលប៉ុន្មានថ្ងៃខាងមុខនេះ។ យន្ដហោះទាំងនោះបានដាក់អ្នកត្រូវបានជម្លៀសទាំងនោះនៅប្រទេស សៃព្រិស តួគី និង ក្រិក។
នៅយប់ថ្ងៃច័ន្ទជនជាតិអាមេរិកមួយក្រុមត្រូវបានចុះចតនៅទីក្រុងអ៊ីស្តានប៊ុល (Istanbul) នៃប្រទេសតួគី ដែលនៅទីនោះពួកគេត្រូវបានក្រុមមន្ដ្រីនៃស្ថានទូតសរអាចូលជួប។
នៅចំណតយន្ដហោះ អ្នកត្រូវបានជម្លៀសម្នាក់ គឺនាង ថេយល័រ ស្វីហ្វត៍ (Taylor Swift) និយាយជាមួយអ្នកយកព័ត៌មានថា៖
«ខ្ញុំគ្រាន់តែដឹងថា ស្ថានទូតគិតថា ពួកយើងស្ថិតនៅក្នុងភាពគ្រោះថ្នាក់។ហេតុដូច្នេះហើយ អស់លោកចង់ជម្លៀសពួកយើង ដើម្បីឲ្យពួកយើងមានសុវត្ដិភាពច្រើនថែមទៀត»។
អ្នកដំណើរដទៃៗទៀតពិពណ៌នាស្នូរកាំភ្លើងឥតឈប់ឈរនៅទីក្រុងឡឺគែរ រដ្ឋធានីនៃប្រទេស អេហ្ស៊ីប។ តទៅនេះគឺលោក អេរិក ទ្រែហ្គ័រ (Eric Tragor) ដែលជាអ្នកដំណើរម្នាក់។ លោកនិយាយថា៖
«យុវជនអាយុ១៦ និង១៨ឆ្នាំកាន់កាំភ្លើង និងដាវ ដែលយាមសង្កាត់របស់យើង គឺឃ្លាំមើលសង្កាត់ដែលខ្ញុំគិតថា វាគួរឲ្យចង់សើចណាស់ ដែលជាឃ្លាមួយដែលគួរឲ្យអស់សំណើចណាស់សម្រាប់ក្មេងៗដែលកាន់ដាវ»។
ការជំទាស់រដ្ឋាភិបាលធ្វើឲ្យប្រទេសអេហ្ស៊ីបរង្គោះរង្គើ ក្នុងរយ:ពេលជាងមួយអាទិត្យមកហើយ។ ជនជាតិអេហ្ស៊ីបភាគច្រើនដែលធ្វើការប្រមូលផ្ដុំនិយាយថា ពួកគេចង់ដេញលោកប្រធានាធិបតី ហូស្នី មូបារ៉ាក (Hosni Mubarak)ដែលកាន់តំណែងជាយូរមកហើយ ឲ្យចេញពីតំណែង។
សរអាមិនមែនជាប្រទេសតែមួយគត់ដែលដឹកជញ្ជូនពលរដ្ឋរបស់ខ្លួនចេញពីអេហ្ស៊ីបទេ។ ប្រទេសចិន និងប្រទេសអ៊ីរ៉ាក រួមទាំងប្រទេស កាណាដា ឥណ្ឌា អ៊ីស្រាអែល និង ឥណ្ឌូនេស៊ី ក៏ធ្វើដូច្នោះដែរ។ ក៏ប៉ុន្ដែមានប្រទេសខ្លះ ដូចជា ប្រទេសក្នុងទ្វីប គឺ អង់គ្លេស អាល្លឺម៉ង់ និងបារាំង ឲ្យដឹងថា ឥឡូវនេះទំនងដូចជាពួកគេគ្មានផែនការជម្លៀសពលរដ្ឋរបស់គេទេ៕
ប្រែសម្រូលដោយ កង ស៊ីវន