ការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអាស៊ានក្រោមអាយុ១៦ឆ្នាំបានបញ្ចប់វគ្គប្រកួតចែកពូលហើយ ខណៈរកឃើញក្រុមខ្លាំងចំនួន៤ដែលអាចឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្តីប្រាថ្នារបស់ក្រុមបាល់ទាត់យុវជនក្រោមអាយុ១៦ឆ្នាំកម្ពុជាក្នុងការឈានទៅវគ្គបន្ត បានបញ្ចប់ក្រោយក្រុមបាល់ទាត់ជម្រើសជាតិនេះ បានចាញ់មីយ៉ាន់ម៉ាក្នុងលទ្ធផល០ទល់៣ កាលពីថ្ងៃទី៥ សីហា ឆ្នាំ២០១៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ការបង្ហាញសមត្ថភាពក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ ជាបទពិសោធន៏មួយក្នុងការជួយពង្រឹងនិងបង្កើនសមត្ថភាពបន្ថែមលើការត្រៀមខ្លួនចំពោះព្រឹត្តិការណ៏ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
កម្រងរូបភាព ៖ ការប្រកួតបាល់ទាត់យុវជនអាស៊ាន U-16 កម្ពុជា - មីយ៉ាន់ម៉ា

១

២

៣

៤

៥

៦

៧

៨

៩

១០