ទឹកជំនន់នៅប្រទេសមីយ៉ាន់ម៉ាបានសម្លាប់មនុស្សយ៉ាងតិច២៧នាក់ ហើយប៉ះពាល់មនុស្សជាង ១៥០.០០០ នាក់។ តួលេខនេះត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈពេលដែលបុគ្គលិករដ្ឋាភិបាល យោធា និងអង្គការផ្តល់ជំនួយសង្រ្គោះ បានចាប់ផ្តើមធ្វើប្រតិបត្តិការជួយសង្រ្គោះ និងផ្តល់ជំនួយ។
ទឹកជំនន់សម្លាប់មនុស្ស២៧នាក់នៅមីយ៉ាន់ម៉ា

១
ទិដ្ឋភាពថតពីលើអាកាសក្នុងតំបន់ទីប្រជុំជន Kalay តំបន់ Sagaing ប្រទេសមីយ៉ាន់ម៉ា ដែលជន់លិចកាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៥។ កម្រិតទឹកបានទ្បើងរហូតដល់កម្ពស់ ២.៥ ម៉ែត្រ នៅភាគខាងលិចនៃរដ្ឋ Rakhine នេះបើយោងទៅតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល ថាមានតំបន់ចំនួនបួនកំពុងរងគ្រោះមហន្តរាយ។

២
ទាហានមីយ៉ានម៉ាកំពុងទទួលយកសំភារៈជំនួយសង្គ្រោះពីយន្តហោះនៅឯប្រលានយន្តហោះ Kalay តំបន់ Sagaing កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៥។

៣
វត្តមួយត្រូវបានជន់លិច នៅក្នុងភូមិមួយនៃទីតំបន់ប្រជុំជន Kalay តំបន់ Sagaing ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៥។

៤
អ្នកភូមិរកជំរកទីទួលសុវត្ថិភាពពីទឹកជំនន់ ក្នុងតំបន់ទីប្រជុំជន Pwintbyu ឯទីក្រុង Minbu របស់តំបន់ Magway ប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៥។

៥
នេះជាទិដ្ឋភាពទីប្រជុំជន Kalay ជាក្រុងតូចមួយរបស់តំបន់ Sagaing នៃប្រទេសមីយ៉ានម៉ា ដែលជន់លិចយ៉ាងខ្លាំងដោយសារទឹកជំនន់នេះ កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៥។

៦
អ្នកភូមិកំពុងតែដើរកាត់ទឹកលើផ្លូវមួយក្នុងទីក្រុង Bago ដែលមានចំងាយ ៨០ គីទ្បូម៉ែត្រពីទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៥។

៧
ស្រ្តីម្នាក់និងកូនរបស់នាងកំពុងសម្លឹងមើលទៅខាងក្រៅ ខណៈផ្ទះខ្ទមរបស់ពួកគេលិចពាក់បាត់កណ្តាលក្នុងទឹកជំនន់ឯទីក្រុង Bago ដែលមានចំងាយផ្លូវ ៨០ គីទ្បូរម៉ែត្រពីទីក្រុងយ៉ាំងយ្គោន នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៥។

៨
ក្មេងប្រុសម្នាក់កំពុងតែជិះកង់ទ្បានលេងលើផ្លូវមួយ ឯទីក្រុង Bago ពេលកំពុងមានទឹកជន់លិច នៅឯភាគឦសាននៃទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងធំមួយរបស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៥។