ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៥នាក់​ស្លាប់​និង​​ជាង​៤០​នាក់​ទៀត​រង​របួស ក្រោយ​រថយន្ត​មួយ​គ្រឿង​បើក​បុក​ការដើរ​ក្បួន​នៅ​អាមេរិក


ទិដ្ឋភាព​នៃ​ទីប្រជុំជន​ក្នុង​ទីក្រុង Waukesha បន្ទាប់​ពី​រថយន្ត​មួយ​គ្រឿង ​​បាន​បើក​បុកការដើរ​​ក្បួន​​​បុណ្យ Christmas នៅក្នុង​ Waukesha រដ្ឋ Wisconsin សហរដ្ឋ​អាមេរិក ថ្ងៃ​ទី២១ ខែ​វិច្ឆិកា ឆ្នាំ២០២១។
ទិដ្ឋភាព​នៃ​ទីប្រជុំជន​ក្នុង​ទីក្រុង Waukesha បន្ទាប់​ពី​រថយន្ត​មួយ​គ្រឿង ​​បាន​បើក​បុកការដើរ​​ក្បួន​​​បុណ្យ Christmas នៅក្នុង​ Waukesha រដ្ឋ Wisconsin សហរដ្ឋ​អាមេរិក ថ្ងៃ​ទី២១ ខែ​វិច្ឆិកា ឆ្នាំ២០២១។

រថយន្ត SUV មួយ​គ្រឿង​ដែល​បាន​បើក​យ៉ាង​លឿន​ទម្លុះ​ចូល​ការដើរ​ក្បួន​បុណ្យ Christmas នៅ​ក្នុង​ទីក្រុង Waukeshan រដ្ឋ Wisconsin កាលពី​ថ្ងៃ​អាទិត្យ ដោយ​បាន​សម្លាប់​មនុស្ស​៥នាក់​ និង​ធ្វើ​ឲ្យ​ជាង​៤០​នាក់​ទៀត​រងរបួស រួម​ទាំង​ក្រុម​អ្នក​រាំ​ក្មេងៗ​ដែល​បាន​គ្រវី​ផ្កា​ ឬ​ក្រណាត់​ផងដែរ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រធាន​ប៉ូលិស​ក្រុង Waukesha លោក Dan Thompson បាន​និយាយ​ថា មនុស្ស​ម្នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ ​ហើយ​រថយន្ត​មួយ​គ្រឿង បាន​ត្រូវ​គេ​រកឃើញ​បន្ទាប់​ពី​ឧបទ្ទវហេតុ​នៅ​ក្នុង​ទីក្រុង​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៣២គីឡូម៉ែត្រ​ភាគ​ខាង​លិច​ទីក្រុង Milwaukee រដ្ឋ Wisconsin។

ការិយាល័យ​ប៉ូលិស​ក្រុង Waukesha បាន​បញ្ជាក់​នៅ​លើ​គេហទំព័រ​ Facebook របស់​ខ្លួន​ថា៖ «នៅ​ពេល​នេះ យើង​អាច​បញ្ជាក់​ថា មនុស្ស​៥នាក់​បាន​ស្លាប់​ និង​ជាង​៤០​នាក់​ទៀត​បាន​រង​របួស។ ទោះ​ជាយ៉ាង​ណា​ក៏ដោយ ចំនួននេះ​ អាច​ផ្លាស់ប្តូរ​នៅពេល​ដែល​យើង​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត។ មនុស្ស​ជាច្រើន បាន​ត្រូវ​គេ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ក្បែរ​នោះ»។

លោក Thompson នៅ​មុន​នោះ ​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា គេ​មិន​ទាន់​ដឹង​ថា តើ​ឧបទ្ទវហេតុ​នោះ​ មាន​ទាក់ទិន​នឹង​ភេរវកម្ម​ដែរ​ឬទេ។

វីដេអូ​ដែលត្រូវ​បង្ហោះ​តាម​អនឡាញ បាន​បង្ហាញ​ថា រថយន្ត​ប្រភេទ SUV ពណ៌​ក្រហម ​បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​បុក​ទម្លុះ​ចូល​ការដើរ​ក្បួន ដោយ​ទំនង​បានបើក​កិន​មនុស្ស​រាប់​សិប​នាក់​មុនពេល​ហ្វូង​មនុស្សនៅ​តាម​ចិញ្ចើម​ផ្លូវ​សម្រុក​មក​ជួយ។

លោក Thompson បាន​និយាយ​ទៀត​ថា មន្ត្រី​ប៉ូលិស​ម្នាក់ បាន​បាញ់​រថយន្ត​នោះ​ហើយ​មិន​មាន​មនុស្ស​ដែល​ឈរ​នៅ​ក្បែរ​នោះ​ បាន​រងរបួស​ទេ។ ប៉ូលិស​មិន​ជឿ​ថា មាន​ការបាញ់​ចេញ​មក​ពី​រថយន្ត​នោះ​ទេ។ លោក​បាន​និយាយ​នេះ ផ្ទុយពី​សេចក្តីរាយការណ៍​ពី​ដំបូងៗ។

វីដេអូ​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​ទំនង​បាន​បង្ហាញ​ថា ប៉ូលិស​បាន​បាញ់​ទៅ​លើ​រថយន្ត​នោះ ​នៅ​ពេល​ដែល​វា​បាន​បុក​ទម្លុះ​របាំង​នៅ​តាម​ផ្លូវ៕

XS
SM
MD
LG