កម្រងរូបភាព៖ ទិដ្ឋភាពថ្ងៃសម្ភោធខ្សែភាពយន្ត«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»
- VOA Khmer







លោកស្រី Elizabeth Becker អ្នកកាសែតអាមេរិកដ៏ល្បីមួយរូបនិងជាអ្នកនិពន្ធ (រូបកណ្តាល) និង លោកJohn Swain (រូបខាងឆ្វេង) អ្នកកាសែតជនជាតិអង់គ្លេសឈរនិយាយជាមួយអ្នកសារព័ត៌មានមុនពេលសន្និសីទសារព័ត៌ មានស្តីពីការដាក់បញ្ចាំងខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»នាខេត្តសៀមរាបក្នុងថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៧។(នៅ វណ្ណារិន/VOA)

លោក John Swain (រូបខាងឆ្វេង) អ្នកកាសែតជនជាតិអង់គ្លេសដ៏ល្បីក្នុងសម័យលន់ ណុលនិងជាអ្នកតួអង្គសំខាន់ក្នុងរឿង«វាលពិឃាត»ឈរនិយាយជាមួយអ្នកសារព័ត៌មានមុនពេលសន្និសីទសារព័ត៌ មានស្តីពីការដាក់បញ្ចាំងខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»នាខេត្តសៀមរាបក្នុងថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៧។(នៅ វណ្ណារិន/VOA)






លោកស្រី Angelina Jolie ទទួលស្វាគមន៍ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ សម្តេចព្រះវររាជមាតា នរោត្តម មុន្នីនាថសីហនុ ក្នុងការសម្ភោធខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»នាខេត្តសៀមរាបក្នុងថ្ងៃទី ១៨ ខែ កុម្ភៈឆ្នាំ ២០១៧។ (Amanda Boury/Netflix)
