រដ្ឋសភាជាតិកម្ពុជានៅព្រឹកថ្ងៃពុធនេះ បានបើកសម័យប្រជុំលើកទី១ នីតិកាលទី៦ ក្រោមអធិបតីព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី។ សម័យប្រជុំលើកដំបូងរបស់រដ្ឋសភាដែលមានអាសនៈ១២៥នេះ មានតែក្រុមតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ហើយតំណាង អង្គទូតប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗចំនួន៩ ដែលមាន ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្រ្តាលី អាល្លឺម៉ង់ កាណាដា អង់គ្លេស បារាំង ស៊ុយអ៊ែត និងប៊ុលហ្គារី មិនបានចូលរួមកិច្ចប្រជុំលើកដំបូងនៃអាណត្តិថ្មីរបស់រដ្ឋសភាកម្ពុជា កាលពីព្រឹកថ្ងៃពុធនេះទេ៕
កម្រងរូបភាព៖ «ការប្រារព្ធពិធីបើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី០៦»

១
តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ទាំង១២៥រូប ថតរូបអនុស្សាវរីយ៍ជាមួយ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី នៅ ក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

២
پشت صحنه دومین سالگرد سقوط هواپیما پیاس ۷۵۲ در منزل مهزار زارعی، پدر آراد زارعی

៣
پشت صحنه گزارش بخش فارسی صدای آمریکا از مراسم دومین سالگرد سرنگونی هواپیمای اوکراینی و مصاحبه با خانواده های جان باختگان

៤
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី បានយាងមកដល់រដ្ឋសភាជាតិកម្ពុជា ដើម្បីចូលរួមសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ ដែលមានតែក្រុមតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។។ (ទុំ ម្លិះ/VOA)

៥
លោក ហេង សំរិន ប្រធានបណ្តោះអាសន្ននៃរដ្ឋសភា ចូលរួម ក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

៦
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមកដល់រដ្ឋសភាជាតិកម្ពុជា បានយាងមកដល់រដ្ឋសភាជាតិកម្ពុជានៅព្រឹកថ្ងៃពុធនេះ ដើម្បីចូលរួមសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ ដែលមានតែក្រុមតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

៧
កងឯកភាពកិត្តិយស ត្រែទ័ពឈរចាំ ទទួលរដ្ឋមន្រ្តីនិងតំណាងរាស្ត្រនៅ ក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

៨
កងឯកភាពកិត្តិយស ត្រែទ័ពឈរចាំ ទទួលរដ្ឋមន្រ្តីនិងតំណាងរាស្ត្រនៅ ក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

៩
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី បានយាងចេញពីរដ្ឋសភាជាតិកម្ពុជានៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ ដែលមានតែក្រុមតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាបានបញ្ចប់ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។។ (ទុំ ម្លិះ/VOA)

១០
ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនីយាងចូលរួមក្នុងការបើកសម័យប្រជុំលើកទី១ នីតិកាលទី៦ នៅរដ្ឋសភាជាតិកម្ពុជាកាលពីថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។ ( កាន់ វិច្ឆិកា/VOA)

១១
លោក យឹម លាភ (ឆ្វេង) លោក សុខ សូកាន និងលោក ហ៊ុន ម៉ានី តំណាងរាស្រ្តក្មេងបំផុតនៃគណបក្សប្រជាជនកម្ពុជា ចូលរួម ក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

១២
រដ្ឋមន្រ្តី និងតំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជាចំនួន១២៥រូប ចូលរួម សម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ ដែលមានតែក្រុមតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។។ (ទុំ ម្លិះ/VOA)

១៣
តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ទាំង១២៥រូប លើកដៃគាំទ្រការប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយ ក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)