ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​តក់​ស្លុត​ដែល​បុណ្យ​អុំទូក​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាច្រើន


បុរស​ខ្មែរ​មា្នក់​ដើរ​​ពី​លើ​គំនរ​ស្បែក​ជើង​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ ជា​កន្លែង​ដែល​មាន​ឧបទ្ទវហេតុ​ផ្អើល​​រត់​ជាន់​គ្នា​​ដ៏​ធ្ងន់​ធ្ងរ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ប្រទេស​កម្ពុជា ដែល​មាន​អ្នក​ស្លាប់​រហូត​ដល់​៣៤៥​នាក់​និង​របួស​៤១០​នាក់។
បុរស​ខ្មែរ​មា្នក់​ដើរ​​ពី​លើ​គំនរ​ស្បែក​ជើង​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ ជា​កន្លែង​ដែល​មាន​ឧបទ្ទវហេតុ​ផ្អើល​​រត់​ជាន់​គ្នា​​ដ៏​ធ្ងន់​ធ្ងរ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ប្រទេស​កម្ពុជា ដែល​មាន​អ្នក​ស្លាប់​រហូត​ដល់​៣៤៥​នាក់​និង​របួស​៤១០​នាក់។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មាន​ការ​តក់ស្លុត​និង​ក្រៀមក្រំ​ដែល​បាន​ដឹង​ថា​មាន​ជន​រួម​ជាតិ​របស់​ពួកគេ​រាប់​រយ​នាក់​បាន​ស្លាប់​បាត់បង់​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ដែល​បាន​បញ្ចប់​ទៅ កាល​ពីថ្ងៃ​ច័ន្ទ។

អាជ្ញាធរ​កម្ពុជា​បាន​រាយការណ៍​ថា​ មាន​អ្នក​ទៅ​លេង​បុណ្យ​ចំនួន​៣៤៥​បាន​ស្លាប់​បាត់​បង់​ជីវិត​និង​មាន​មនុស្ស​ចំនួន​៤១០​នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​រត់​ជាន់​គ្នា​មួយ​ដែល​បណ្តាល​មក​ពី​ការ​កក​ស្ទះ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ក្នុង​ទីក្រុង​ភ្នំពេញ។

“អ្វីដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ខ្ញុំ គ្មាន​អ្វី​គួរ​ឱ្យ​តក់​ស្លុត​ទេ​ ប៉ុន្តែ​គួរ​ឱ្យ​សោក​ស្តាយ។​ យើង​ក្នុង​ប្រវត្តិ​សាស្រ្ត​មិន​ដែល​មាន​ធ្វើ​បុណ្យ​ស្លាប់​មនុស្ស​ជាង​បី​រយ​នាក់”។

អ្នក​រាយការណ៍​ព័ត៌មាន​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិកដែល​បាន​ទៅ​ទី​ក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូសេត​ បាន​ឱ្យ​ដឹង​ថា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​មក​ជួបជុំ​គ្នា​តាម​ដាន​សភាពការណ៍​តាម​ការ​ផ្សាយ​បន្តផ្ទាល់​តាម​ទូរទស្សន៍។

លោក​ រស់ វង្ស​ នាយក​ប្រតិបត្តិ​នៃ​សមាគម​ខ្មែរ​នៅ​ទីក្រុង​ឡូវ៉ែល​ បាន​និយាយ​ថា៖

“ខ្ញុំ​មាន​ចិត្ត​សោក​ស្តាយ​ដែល​រឿង​នេះ​កើត​ឡើង​ហើយ​បាត់​បង់​ជីវិត​បង​ប្អូន​ខ្មែរ​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​ជា​ពិសេស​នៅកន្លែង​បុណ្យ​ទាន​ដ៍សំខាន់"។

មាន​អ្នកខ្លះ​មាន​ការ​ព្រួយបារម្ភ​ថា​បងប្អូនរបស់​ពួកគេ​អាចស្ថិត​នៅក្នុង​ចំណោម​អ្នកស្លាប់​ ប៉ុន្តែ​នៅ​មិន​ទាន់​អាច​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​នៅ ស្រុក​ខ្មែរ​បាន។

XS
SM
MD
LG