រូបភាពជុំវិញពិភពលោកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ មកពីប៉ាលេស្ទី សហរដ្ឋអាមេរិក អង់គ្លេស អារ៉ាប៊ីសាអូឌីត កូឡុំប៊ី ឥណ្ឌា ប៉ាគីស្ថាន អ៊ុយក្រែន ស្វ៊ីស និងអាហ្វ្រិកខាងត្បូង។
រូបភាពជុំវិញពិភពលោក ០៩ កុម្ភៈ ២០១៧

១
ជាងកាត់សក់ជនជាតិប៉ាលេស្ទីន Ramadan Odwan ធ្វើម៉ូតសក់និងពន្លាវាឲ្យត្រង់នៅលើក្បាល់ភ្ញៀវម្នាក់ដោយប្រើភ្លើង នៅក្នុងហាងកាត់សក់របស់គាត់នៅភាគខាងត្បូងទីក្រុង Gaza Strip។

២
បក្សីមួយក្បាលហើរនៅជិតរូបវិមានសេរីភាព ដែលគេមើលឃើញពីឧទ្យាន Battery ក្នុងទីក្រុងញូវយ៉ក។

៣
បុគ្គលិក BAFTA កំពុងដាក់រូបថតភ្ញៀវតាមកន្លែងនៅក្នុងសាល Royal Albert ក្នុងទីក្រុងឡុងដ៍ មុនពេលពិធីប្រគល់រង្វាន់ខ្សែភាពយន្ត EE British Academy Film Awards ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃអាទិត្យខាងមុខនេះ។

៤
ជនភៀសខ្លួនស៊ីរី Baraa Haj Khalaf (ឆ្វេង) ថើបឪពុករបស់គាត់ Khaled នៅខណៈម្តាយរបស់គាត់អ្នកស្រី Fattoum (ស្តាំ) កំពុងយំបន្ទាប់ពីបានមកដល់ព្រលានយន្តហោះ O'Hare International Airport ក្នុងទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក។

៥
ស្ត្រីម្នាក់ចូលរួមពិធីបុណ្យវប្បធម៌ Janadriyah នៅជាយក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។

៦
សត្វស្វាមួយប្រភេទដែលកើតបានមួយខែមកហើយកំពុងឱបមេរបស់វានៅឧទ្យាន Santa Fe ក្នុងទីក្រុង Medellin ប្រទេសកូឡុំប៊ី។

៧
ស្ត្រីម្នាក់កំពុងសម្រាកនៅជាមួយកូនរបស់គាត់ នៅកន្លែងដែលគាត់ធ្វើការនៅពេលថ្ងៃ នៅទីក្រុងដេលី ប្រទេសឥណ្ឌា។

៨
ក្មេងនៃអំបូរជនជាតិ Hazara កំពុងដេកខណៈក្រុមគ្រួសាររបស់គាត់ផ្សេងទៀតកំពុងស្រស់ស្រូបអាហារនៅក្នុងផ្ទះនៅជំរំ Turkman ក្រុង Nowshera ប្រទេសប៉ាគីស្ថាន។

៩
កងកម្លាំងអ៊ុយក្រែនកំពុងស្ថិតនៅក្នុងមូលដ្ឋានជួរមុខនៅជិតទីក្រុង Avdiyivka ដែលកាន់កាប់ដោយរដ្ឋាភិបាល ក្នុងប្រទេសអ៊ុយក្រែន។

១០
កីឡាករន័រវែស Kristina Riss-Johannessen ចូលរួមវគ្គហ្វឹកហាត់កីឡាជិះស្គីចុះពីលើភ្នំសម្រាប់ស្រ្តី នៅក្នុងកម្មវិធីប្រកួតជើងឯកជិះស្គីពិភពលោក FIS Alpine នៅ St. Moritz ប្រទេសស្វ៊ីស។

១១
លោក Jacob Zuma ប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង កំពុងពិនិត្យមើលក្រុមសន្តិសុខនៅឯរដ្ឋសភាក្នុងទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង។ កងកម្លាំងប៉ូលិសនិងយោធាអាហ្វ្រិកខាងត្បូងត្រូវបានដាក់ពង្រាយកាលពីថ្ងៃព្រហស្បតិ៍នៅមុនពេលលោក Zuma ថ្លែងសុន្ទរកថាប្រចាំឆ្នាំនៅពីមុខសមាជិករដ្ឋសភាទាំងអស់។