រូបភាពជុំវិញពិភពលោកថ្ងៃទី ០៨ មករា ២០១៧ មានមកពីប្រទេសដូចជាអ៊ីរ៉ាក់ អាល្លឺម៉ង់ អាមេរិក នេប៉ាល់ ជប៉ុន ហ្វីលីពីន និងអ៊ុយក្រែន។
រូបភាពជុំវិញពិភពលោក ០៨ មករា ២០១៧

១
កុមារជនជាតិអ៊ីរ៉ាក់ដែលត្រូវបានផ្លាស់ទី និងបានរត់គេចពីតំបន់ Mosul ដែលកាន់កាប់ដោយរដ្ឋឥស្លាមកំពុងលេងនៅក្នុងជំរំជនភៀសខ្លួន Khazer ប្រទេសអ៊ីរ៉ាក់។

២
មនុស្សម្នាដើរនៅជិតការដំឡើងសិល្បៈមួយហៅថា «វិមាន» ដោយសិល្បករជនជាតិស៊ីរី Manaf Halbouni ធ្វើឡើងដោយរថយន្តក្រុងចំនួន៣ នៅទីក្រុង Dresden ប្រទេសអាល្លឺម៉ង់។

៣
រូបភាពព្រះអាទិត្យរះនៅបន្ទាយកងកម្លាំងអាកាស Edwards របស់ Rogers Dry Lake បន្ទាប់ពីភ្លៀងដ៏ធំមួយភាគខាងត្បូងរដ្ឋ California។ មជ្ឈមណ្ឌលស្រាវជ្រាវការហោះហើរ Armstrong របស់អង្គការណាសាត្រូវបានឃើញពីចម្ងាយ។

៤
អ្នកកាន់សាសនាហិណ្ឌូត្រៀមខ្លួនចូលរួមក្នុងពិធីបុណ្យសាសនាងូតទឹកនៅក្នុងទិវា Swasthani ក្នុងព្រះវិហារ Changu Narayan ក្នុងទីក្រុង Bhaktapur ជាយក្រុង Kathmandu ប្រទេសនេប៉ាល់។

៥
លំនៅដ្ឋានដែលត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីព្យុះដ៏ធំមួយភាគខាងកើតតំបន់ជិតខាងទីក្រុង New Orleans រដ្ឋ Louisiana កាលពីថ្ងៃទី០៧ កុម្ភៈ ២០១៧។

៦
ឆ្មារ «Maneki-neko» ឬហៅថាឆ្មារទាក់ទាញអតិថិជនរាប់ពាន់ក្បាល ដាក់នៅក្នុងព្រះវិហារ Goutokuji ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

៧
ប្រជាជនម្នាក់ជះទឹកទៅលើខ្ទមដែលកំពុងឆេះនៅក្នុងសហគមន៍តាំងលំនៅក្រៅផ្លូវការមួយក្នុងក្រុង Catmon ក្រុង Malabon រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។

៨
អ្នកបង្ហាញម៉ូតម្នាក់នៅខាងក្រោយឆាកអំឡុងការបង្ហាញម៉ូតអ៊ុយក្រែនទីក្រុង Kyiv កាលពីថ្ងៃទី០៧ កុម្ភៈ ២០១៧។

៩
អ្នកគាំទ្រប្រធានាធិបតី Donald Trump (ស្តាំ) ប្រកែកជាមួយនឹងបាតុករម្នាក់ខណដែលសិស្សវិទ្យាល័យក្នុងទីក្រុងញូវយ៉កកំពុងមើលនៅក្នុងបាតុកម្មមួយប្រឆាំងនឹងលោកគោលនយោបាយជនភៀសខ្លួនរបស់លោក Trump ទីក្រុង Manhattan បុរីញូវយ៉កកាលពីថ្ងៃទី០៧ កុម្ភៈ ២០១៧។