រូបភាពជុំវិញពិភពលោក ០៤ កុម្ភៈ ឆ្នាំ២០១៩ មកពីប្រទេសថៃ អារ៉ាប់រួម សិង្ហបុរី ស្រីលង្កា រុស្ស៊ី វេណេស៊ុយអេឡា បារាំង សហរដ្ឋអាមេរិក និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ០៤ កុម្ភៈ ឆ្នាំ២០១៩
- VOA English

១
លោក Noppajun Woratitwuttikul តំណាងគណបក្ស Palang Prachatipatai មកចុះឈ្មោះនៅគណៈកម្មាការរៀបចំការបោះឆ្នោតនៅក្រុងបាងកក ដោយស្លៀកពាក់ជាមេព្រៃ។

២
សម្តេចប៉ាប Francis ត្រូវបានទទួលស្វាគមន៍ដោយអាចារ្យសាសនាឥស្លាមលោក al-Azhar Sheikh Ahmed al-Tayeb នៅវិហារឥស្លាម Sheikh Zayed ក្នុងក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម។

៣
មនុស្សម្នារង់ចាំអុជធូបនៅថ្ងៃបុណ្យចូលឆ្នាំចិននៅពេលពាក់កណ្តាលអាធ្រាត្រនៅវិហារ Kwan Im Thong Hood Cho នៅប្រទេសសិង្ហបុរី។

៤
យោធាស្រីលង្កាដើរអមកូនដំរីមួយអំឡុងពេលពិធីបុណ្យឯករាជ្យជាតិលើកទី៧១នៅក្រុងកូឡុំបូ។

៥
ក្រុមពន្លត់អគ្គីភ័យព្យាយាមពន្លត់ភ្លើង ដែលឆាបឆេះនៅជាន់លើនៃអគារស្នាក់នៅមួយនៅក្រុងមូស្គូ ប្រទេសរុស្ស៊ី។

៦
យោធាបង្ហាញការគាំទ្រលោកប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro អំឡុងពេលការរំឭកខួបនៃការបះបោរដោយយោធា និងថ្ងៃបុណ្យកិត្តិយសជាតិលើកទី២៧ នៅទីលាន Bolivar Square ក្នុងរដ្ឋធានីការ៉ាកាស។

៧
កីឡាករបាល់ទាត់បារ៉ែនលោក Hakeem al-Araibi (កណ្តាល) ដែលជាជនភៀសខ្លួន និងអ្នករស់នៅប្រទេសអូស្រ្តាលី ត្រូវបានបញ្ជូនទៅតុលាការនៅក្រុងបាងកក ប្រទេសថៃ។ លោក Araibi ដែលត្រូវបានអាជ្ញាធរថៃឃុំខ្លួនកាលពីចុងខែវិច្ឆិកា ឆ្នាំ ២០១៨ បន្ទាប់ពីមកដល់ក្រុងបាងកក សម្រាប់ការចំណាយពេលឈប់សម្រាកជាមួយនឹងភរិយារបស់លោក ព្រួយបារម្ភពីការធ្វើទារុណកម្ម ឬការសម្លាប់ប្រសិនបើលោកត្រូវបានបញ្ជូនត្រឡប់ទៅស្រុកកំណើតវិញ។

៨
ក្រុមបាល់ទាត់អាមេរិក New England Partriots លើកពានរង្វាន់ Vince Lombardi Trophy បន្ទាប់ពីយកឈ្នះក្រុម Los Angeles Rams ក្នុងការប្រកួតបាល់ទាត់អាមេរិកវគ្គផ្តាច់ព្រ័ត្រ Super Bowl LIII នៅកីឡាដ្ឋាន Mercedes-Benz ក្នុងក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។

៩
មនុស្សម្នាក់ដើរកាត់រូបសំណាកតារាកំប្លែង Charlie Chaplin អំឡុងពេលរៀបចំពីធីបុណ្យដង្ហែក្បួនមួយនៅក្រុង Nice ប្រទេសបារាំង។

១០
ត្លុកឈាមដ៏ធំមួយដែលហូរចេញពីត្រីបាឡែន ដែលបានងាប់នៅលើឆ្នេរសមុទ្រ Sopela បន្ទាប់ពីមានព្យុះធំមួយនៅជិតក្រុង Bilbao ប្រទេសអេស្ប៉ាញ។

១១
ទេសភាពព្រះអាទិត្យរៀបលិចនៅសមុទ្រមេឌីទែរ៉ានេ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្រុង Marseille ប្រទេសបារាំង។