រូបភាពជុំវិញពិភពលោកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ មានមកប្រទេសដូចជា ជប៉ុន ឥណ្ឌា ក្រិក ចិន អ៊ុយក្រែន និងសាធារណៈឆែក។
រូបភាពជុំវិញពិភពលោក ២៦ កុម្ភៈ ២០២០

១
បុរសពីរនាក់ជិះម៉ូតូកាត់កងកម្លាំងសន្តិសុខដែលកំពុងល្បាតនៅតាមផ្លូវមួយដែលកំពុងមានកូបកម្មបន្ទាប់ពីមានការប៉ះទង្គិចរវាងបាតុករដែលគាំទ្រនិងប្រឆាំងនេងច្បាប់សញ្ជាតិថ្មីក្នុងទីក្រុងញូវដែលីប្រទេសឥណ្ឌា។

២
ប៉ូលិសប្រឆាំងនឹងកូបកម្មជនជាតិក្រិកគេចពីអណ្តាតភ្លើងអំឡុងពេលបាតុកម្មប្រឆាំងនឹងការសាងសង់ជំរំជនភៀសខ្លួននៅក្បែរ Mantamados ភាគឦសានកោះ Aegean នៃបណ្តុំ Lesbos។

៣
បុរសម្នាក់ជិះកាត់កញ្ចប់បន្លែដែលត្រូវបានរៀបចំទុកដឹកជញ្ជូនទៅឲ្យប្រជាជននៅលើផ្លូវដែលស្ទើតែគ្មានមនុស្សក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន។

៤
បុរសម្នាក់ដែលហៅខ្លួនឯងថា Oleksandr Burlakov ដុតខ្លួនឯងអំឡុងបាតុកម្មមួយនៅខាងក្រៅការិយាល័យរបស់ប្រធានាធិបតីក្នុងទីក្រុង Kyiv ប្រទេសអ៊ុយក្រែន ដើម្បីទាមទារការចាប់អារម្មណ៍ពីអាជ្ញាធរ។

៥
អ្នកដំណើរពាក់ម៉ាសដើរកាត់គំនូសថ្មើរជើងក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។

៦
ស្វាមួយក្បាលបីកូនដែលទើវនឹងកើតរបស់ខ្លួនក្នុងសួនសត្វទីក្រុង Prague សារធារណៈឆែក។