រូបភាពជុំវិញពិភពលោកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០ មានមកពីប្រទេសដូចជា អ៊ីតាលី ថៃ សហរដ្ឋអាមេរិក អង់គ្លេស ប្រេស៊ីល ឥណ្ឌា និងអេមីរ៉ាតអារ៉ាប់រួម។
រូបភាពជុំវិញពិភពលោក ២៥ កុម្ភៈ ២០២០

១
តុទំនេរជាច្រើននៅ St. Mark's ទីក្រុង Venice ប្រទេសអ៊ីតាលី។ អ៊ីតាលីកំពុងមានការលំបាកក្នុងការពិនិត្យរកអ្នកឆ្លងវីរុសដែលកំពុងរាតត្បាតពាសពេញអឺរ៉ុប។

៣
និស្សិតថៃបាតុកម្មប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការដែលរំលាយគណៈបក្ស Future Forward តិចជាងមួយឆ្នាំបន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ការគ្រប់គ្រងរបស់យោធានៅសាកលវិទ្យាល័យ Kasetsart ក្នុងទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

៤
ផលិតករភាពយន្តលោក Harvey Weinstein ត្រូវបានដាក់ខ្នោះបន្ទាប់ពីលោកបានជាប់ចោទក្នុងករណីរំលោភផ្លូវភេទក្នុងតំបន់ Manhattan ទីក្រុង New York កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

៥
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាចផ្កាជាការគោរពនៅ Raj Ghat នៅការរំលឹកវិញ្ញាណក្ខន្ធលោក Mahatma Gandhi ក្នុងទីក្រុងញូវដែលីប្រទេសឥណ្ឌា។

៦
សិស្សសាលាចូលរួមក្នុងការរត់ប្រណាំងនំ Pancake ក្នុងទីក្រុង Olney ទីក្រុង Buckinghamshire ប្រទេសអង់គ្លេស។

៧
អ្នកសម្តែងម្នាក់មកពីសាលា Sao Clemente ដង្ហែក្បួនអំឡុងពិធីបុណ្យមួយនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

៨
ក្រុមអ្នកជិះកង់ជិះប្រណាំងក្នុងវគ្គទីបីនៃកម្មវិធី UAE Cycling Tour ពីទីក្រុង al-Maroom ទៅកាន់ Jebel Hafeet កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។