1រូបត្លុកកំប្លែងដែលធ្វើពីក្រដាសសម្រាប់រថយន្តក្នុងពិធីបុណ្យមួយរបស់លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីត្រូវបានគេរៀបចំឡើងសម្រាប់ក្បួនដង្ហែពិធីបុណ្យ Rose Monday នៅក្នុងក្រុង Mainz ប្រទេសអាល្លឺម៉ង់។
2ក្មេងៗប៉ាឡេស្ទីនស្វែងរកឧបករណ៍លេងកម្សាន្តនៅក្នុងកម្ទេចផ្ទះរបស់ពួកគេ បន្ទាប់ផ្ទះទាំងនោះត្រូវបានឧបករណ៍ឈូសឆាយរបស់អ៊ីស្រាអែលកម្ទេចចោល នៅក្នុងតំបន់យោធាដែលមានជម្លោះមួយនៅក្នុងតំបន់ Musafir Jenbah។ អាជ្ញាធរ និងក្រុមអ្នកស្រុកនិយាយថា កងកម្លាំងអ៊ីស្រាអែលបានវាយកម្ទេចអគារយ៉ាងហោចណាស់ចំនួន១២នៅក្នុងតំបន់យោធាដែលមានជម្លោះ នៅភាគខាងត្បូងនៃតំបន់ West Bank ដោយធ្វើឲ្យគ្រួសារជាច្រើនបាត់បង់ផ្ទះសម្បែង។