ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ១៩ កុម្ភៈ ២០១៧
២០ កុម្ភៈ ២០១៧
រូបភាពជុំវិញពិភពលោកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសឥណ្ឌា បេឡារុស អាល្លឺម៉ង់ អ៊ីតាលី កាណាដា អេមីរ៉ាតអារ៉ាប់រួម ជប៉ុន ឈីលី និងអូទ្រីស។
១
រ៉ុក្កែត SpaceX Falcon 9 មួយត្រូវបានគេបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអាកាស Kennedy ក្នុងក្រុង Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក។
២
ស្រ្តីមកពីកុលសម្ព័ន្ធ Tiwa ចាប់ត្រីនៅក្នុងដីភក់នៅក្នុងភូមិ Dharamtul ក្នុងស្រុក Nagaon នៅក្នុងរដ្ឋ Assam ប្រទេសឥណ្ឌា។
៣
កងកម្លាំងពិសេសរបស់ក្រសួងមហាផ្ទៃបេឡារុសសម្តែងក្នុងការប្រារព្ធ Maslenitsa ដើម្បីសាទរការបញ្ចប់រដូវរងា នៅបន្ទាយរបស់ពួកគេនៅក្នុងក្រុងមីនស្កិ៍ ប្រទេសបេឡារុស។
៤
កីឡាការនី Luisa Bodem ប្រកួតក្នុងព្រឹត្តិការណ៍លោតកម្ពស់វិញ្ញាសាស្រ្តីនៅក្នុងក្រុង Leipzig ប្រទេសអាល្លឺម៉ង់។
៥
ក្មេងប្រុសម្នាក់ថតរូប Selfie ជាមួយនឹងសម្តេចប៉ាប ក្នុងពេលព្រះរាជទស្សនកិច្ចរបស់ទ្រង់ទៅព្រះវិហារ Santa Maria Josefa del Cuore di Gesu ក្នុងក្រុងរ៉ូម កាលពីថ្ងៃទី១៩ ខែកុម្ភៈ ២០១៧។
៦
មនុស្សម្នាប្រកួតនៅក្នុងពិធីបុណ្យ Ice Dragon Boat នៅលើបឹង Dows ក្នុងក្រុង Ottawa ប្រទេសកាណាដា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
៧
ផ្សែងភ្លើងត្រូវបានគេថតបាននៅក្នុងពិព័រណ៍យោធានៅក្នុងពិធីបើកសម្ភោធពិព័រណ៍ និងសន្និសីទការពារប្រទេសជាអន្តរជាតិ នៅក្នុងក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
៨
ក្មេងស្រីម្នាក់មើលរូបសត្វ 3D ដែលគូរនៅការដ្ឋានទីតាំងសម្រាប់ការប្រកួតអូឡាំពិករដូវក្តៅតូក្យូ សម្រាប់ឆ្នាំ២០២០ នៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។
៩
មនុស្សម្នាគប់ប៉េងប៉ោះដាក់គ្នាក្នុងពិធីបុណ្យ Summer Fest នៅក្នុង Quillon ប្រទេសឈីលី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
១០
អ្នកដើរលេងម្នាក់ថតរូបនៅក្នុងទីលាន Saint Mark's Square ក្នុងពិធីបុណ្យ Carnival នៅក្នុងក្រុង Venice ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
១១
កីឡាករJustin Fontaine (លេខ៣៣) ក្រឡាប់នៅពេលបុកជាមួយនឹងកីឡាករ Codie Rohrbaugh និងកីឡាករ Bobby Gerhart (លេខ៥) ក្នុងពេលប្រណាំងរថយន្ត ARCA នៅលើផ្លូវ Daytona International Speedway លើឆ្នេរ Daytona រដ្ឋ Florida កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
១២
កីឡាករនានាប្រកួតក្នុងការប្រណាំងជិះស្គីចម្ងាយ១៥គ.ម សម្រាប់ជើងឯក Biathlon World Championships នៅក្នុងក្រុង Hochfilzen ប្រទេសអូទ្រីស។
១៣
មន្រ្តីពិនិត្យរណ្តៅមួយនៅក្នុងក្រុង Studio កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។ យានយន្តពីរបានធ្លាក់ចូលទៅក្នុងរណ្តៅនោះ កាលពីយប់ថ្ងៃសុក្រ ហើយអ្នកពន្លត់អគ្គិភ័យបានជួយសង្រ្គោះស្រ្តីម្នាក់ដែលបានរត់គេចចេញពីរថយន្តរបស់គាត់ ប៉ុន្តែត្រូវបានគេរកឃើញថា បានឈរនៅលើរថយន្តដែលក្រឡាប់របស់គាត់។
រូបភាពជុំវិញពិភពលោក ១៩ កុម្ភៈ ២០១៧
XS
SM
MD
LG