រូបភាពជុំវិញពិភពលោកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងត្បូង ឥណ្ឌា អេមីរ៉ាតអារ៉ាប់រួម កូឡុំប៊ី អាល្លឺម៉ង់ អាហ្វហ្គានីស្ថាន ប្រេស៊ីល និងមីយ៉ាន់ម៉ា។
រូបភាពជុំវិញពិភពលោក ១២ កុម្ភៈ ២០១៨

១
លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងលោកស្រី Michelle Obama ឈរនៅលើឆាករួមគ្នា នៅពេលរូបគំនូរផ្លូវការរបស់ពួកគេត្រូវបានគេបង្ហាញនៅក្នុងពិធីមួយនៅវិចិត្រសាល National Portrait Gallery នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

២
កីឡាករ Benjamin Weger មកពីប្រទេសស្វ៊ីសត្រូវបានគេថតបាន បន្ទាប់ពីចូលរួមប្រកួតនៅក្នុងការប្រកួតអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅក្នុងក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។

៣
ពលករឥណ្ឌាធ្វើការនៅលើរន្ទាមួយនៅការដ្ឋានសាងសង់អគារមួយនៅក្នុងក្រុង Greater Noida។

៤
ស្ត្រីម្នាក់ថតរូបនៅសារមន្ទីរ Future of the World Government Summit នៅក្នុងក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

៥
ពលករម្នាក់រៀបផ្កាកុលាបនៅមុនថ្ងៃបុណ្យនៃក្តីស្រឡាញ់ នៅចម្ការដាំផ្កាមួយនៅក្រុមហ៊ុន Tabio ប្រទេសកូឡុំប៊ី។

៦
សមាជិកគ្រួសារនៃមន្ត្រីយោធាឥណ្ឌាដែលកំពុងរស់នៅក្បែរសមរភូមិ រត់ទៅរករថយន្តនៅក្នុងក្រុង Srinagar ប្រទេសឥណ្ឌា។

៧
កូនខ្លាដែលមានអាយុ២ខែអង្គុយនៅក្នុងជម្រករបស់ពួកគេនៅសួនសត្វមួយនៅក្នុងក្រុង Saint-Petersburg ប្រទេសអាល្លឺម៉ង់។

៨
ក្មេងប្រុសៗជិះរំអិលដែលមានព្រិលនៅជាយក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

៩
មនុស្សម្នាក់មកពីសាលារបាំសំបា Mocidade សម្តែងនៅក្នុងយប់ទី១នៃការដើរក្បួនពិធីបុណ្យ Carnival នៅក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

១០
មនុស្ស៣ពាន់៤រយនាក់រួមគ្នាបង្កើតជាផែនទីយក្សនៃប្រទេសមីយ៉ាន់ម៉ា ដែលរៀបចំដោយក្រុមហ៊ុន Telenor នៅក្នុងក្រុង Magway ប្រទេសមីយ៉ាន់ម៉ា ក្នុងពេលព្យាយាមផ្លូវការមួយដើម្បីបំបែកកំណត់ត្រាពិភពលោក។

១១
ម៉ូដ Prabal Gurung ត្រូវបានគេដាក់បង្ហាញនៅក្នុងកម្មវិធី Fashion Week នៅក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨។