រូបភាពជុំវិញពិភពលោក ១១ កញ្ញា ២០១៩ មកពីប្រទេសបារាំង សហរដ្ឋអាមេរិក រុស្ស៊ី និងម៉ិចស៊ិក ។
រូបភាពជុំវិញពិភពលោក ១១ កញ្ញា ២០១៩
- VOA English

១
អ្នកបច្ចេកទេសធ្វើការលើអង់តែនអគ្គិសនីមួយនៅពេលថ្ងៃលិចក្នុងក្រុង Roye ប្រទេសបារាំង។

២
រថភ្លើងដឹកអ្នកដំណើរមួយបរកាត់ច្រាំងទន្លេ Yenisei ក្នុងតំបន់ព្រៃ Siberian Taiga គ្របដណ្តប់ដោយព្រិលទឹកកក នៅជាយក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។

៣
ឆ្មាំល្បាតព្រំដែនអាមេរិកជួយសង្រ្គោះជនចំណាកស្រុក ដែលឆ្លងកាត់ទន្លេ Rio Bravo ទៅកាន់សហរដ្ឋអាមេរិក ពីក្រុង Piedras Negras ប្រទេសម៉ិចស៊ិកកាលពីថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០១៩។

៤
ជនជាតិប៉ាឡេស្ទីនពិនិត្យមើលការខូចខាត បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលកម្ទេចផ្ទះមួយនៅភូមិAl-Walaja ជិតក្រុង Bethlehem នៅតំបន់វេសប៊ែង។

៥
តារាចម្រៀង Lady Gaga ថតរូបនៅក្រោយឆាក បន្ទាប់ពីទទួលពានរង្វាន់ចំនួនបីនៅកម្មវិធីប្រគល់ពានរង្វាន់ផ្នែកចម្រៀង Grammy Awards លើកទី៦១ នៅក្រុង Los Angeles រដ្ឋកាលីផរញ៉ា។

៦
តារាចម្រៀង Dua Lipa ទទួលពានរង្វាន់សម្រាប់តារាចំណូលថ្មីនៅកម្មវិធីប្រគល់ពានរង្វាន់ផ្នែកចម្រៀង Grammy Awards លើកទី៦១ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្រុង Los Angeles ។

៧
តារាចម្រៀងរ៉េប Cardi B និងOffset ថតរូបពេលមកដល់កម្មវិធីប្រគល់ពានរង្វាន់ផ្នែកចម្រៀង Grammy Awards នៅក្រុង Los Angeles រដ្ឋកាលីផរញ៉ា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។

៨
សមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី Amy Klobuchar ប្រកាសការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យសម្រាប់ឆ្នាំ ២០២០ នៅក្រុង Minneapolis រដ្ឋមីនីសូតា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។

៩
ឡានប្រណាំងប៉ះទង្គិចគ្នាអំឡុងពេលការប្រកួតប្រណាំងរថយន្ត NASCAR Clash នៅក្រុង Daytona Beach រដ្ឋ Florida កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។

១០
រមាសស្បែកសពីរក្បាលសម្លឹងដាក់គ្នានៅក្នុងសួនសត្វមួយនៅក្រុង Lille ប្រទេសបារាំង។