រូបភាពជុំវិញពិភពលោកថ្ងៃទី០១ កុម្ភៈ ២០១៧ មានមកពីប្រទេសដូចជា អាហ្វហ្គានីស្ថាន ហ្វីលីពីន ឥណ្ឌា តំបន់ហ្គាហ្សា អ៊ីស្រាអែល សហរដ្ឋអាមេរិក អ៊ុយក្រែន ស្រីលង្កា អាល្លឺម៉ង់ ប្រេស៊ីល និងអាហ្សង់ទីន។
រូបភាពជុំវិញពិភពលោក ០១ កុម្ភៈ ២០១៧

១
សិស្សហាត់ក្បាច់គុណសាវលីងកំពុងហ្វឹកហាត់នៅលើកំពូលភ្នំនៅ Kabul ប្រទេសអាហ្វហ្គានីស្ថាន។

២
ក្មេងប្រុសម្នាក់នៅក្នុងវ៉ាលីមួយនៅឯផ្សារ Divisoria ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

៣
ក្រុម Sadhus ឬហៅថាបុរសហិណ្ឌូបរិសុទ្ធកំពុងដុតគោបូជានៅពិធីមួយភាគខាងកើត Sangam ប្រសព្វនឹងទន្លេ Ganges ទន្លេ Yamuna និងព្រះ Saraswati នៅពិធីប្រពៃណីប្រចាំឆ្នាំ Magh Mela នៃទីក្រុង Allahabad ប្រទេសឥណ្ឌា។

៤
ជាងកាត់សក់ Ramadan Edwan កំពុងប្រើភ្លើងដើម្បីធ្វើឲ្យសក់អតិថិជនត្រង់ក្នុងជំរំជនភៀសខ្លួន Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា។

៥
ប៉ូលិសអ៊ីស្រាអែលជម្លៀសជនភៀសខ្លួននៅតំបន់ West Bank ខាងក្រៅបុស្តិ៍ Amona។ កងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមជម្លៀសការតាំងលំនៅចម្រូងចម្រាសនៅ Amona ដែលមានជាង១០០ជំរំសាងសង់ឡើងដោយគ្មានការអនុញ្ញាតនៅតំបន់ West Bank។

៦
អ្នកចូលរួមស្លៀកពាក់ជា Vikings ត្រៀមខ្លួនដុតរូបនាវាចោរសមុទ្រនៅទិវាបុណ្យ Helly Aa ប្រចាំឆ្នាំនៅកំពង់ផែ Lerwick កោះ Shetland កាលពីថ្ងៃទី៣១ មករា ២០១៧។

៧
រថក្រោះអ៊ុយក្រែនចតនៅខាងក្រៅអគារមួយក្នុងទីក្រុង Avdiivka ភាគខាងកើតប្រទេសអ៊ុយក្រែន។

៨
គ្រួសារជនជាតិឥណ្ឌាមួយកំពុងដឹកជញ្ជូនសម្ភារៈអេតចាយលើរទេះខាងក្រៅទីក្រុង Gauhati។

៩
អ្នកធ្វើការនៅកំពង់ផែស្រីលង្កាដែលគាំទ្រដោយគណបក្សនយោបាយ Marxist ព្យាយាមដករបាំងចេញនៅ ពេលដែលប៉ូលិសបាញ់ទឹកក្នុងការដង្ហែក្បួនបាតុកម្មមួយនៅក្បែរលេខាធិការដ្ឋានប្រធានាធិបតីទីក្រុង Colombo ប្រទេសស្រីលង្កា។

១០
អគារការិយាល័យពេលល្ងាចនៅក្បែរទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី៣១ មករា ២០១៧។

១១
សិល្បករសម្តែងសិល្បៈប្រជាប្រិយក្នុងស្រុកអំឡុងការប្រារព្វពិធីអបអរបុណ្យចូលឆ្នាំចិននៅ Anyang ខេត្ត Henan ប្រទេសចិនកាលពីថ្ងៃទី៣១ មករា ២០១៧។

១២
អ្នកចូលរួមម្នាក់ដើរកាត់ជួរជំរំមួយនៅក្នុងពិធីជប់លៀង Campus ទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។

១៣
មនុស្សជិត២,០០០នាក់អណ្តែតជាជួរដើម្បីបំបែកកំណត់ត្រា Guinness ពិភពលោកថ្មីនៅបឹងទឹកប្រៃ Epecuen ក្បែរ Carhue ប្រទេសអាហ្សង់ទីនកាលពីថ្ងៃទី២៩ មករា ២០១៧។