នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៩ សិស្សនៃមជ្ឈមណ្ឌលរចនាជនជាតិបែបទំនើប បានតាំងបង្ហាញម៉ូតសំលៀកបំពាក់ច្នៃដោយយុវតីខ្មែរចំនួន ១២រូប ប្រមាណជា ៩០ម៉ូត ដែលជាការច្របាច់បញ្ចូលគ្នារវាងការរចនាបែបខ្មែរ និងលោកខាងលិច។ ក្នុងកម្មវិធីនោះក៏មានការប្រកួតប្រជែងច្នៃម៉ូត ដោយយុវតីខ្មែរចំនួន៥រូប ក្នុងចំណោមនោះ បានជាប់ជ័យលាភី ត្រៀមចូលរួមកម្មវិធី Bazaar Berlin ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នាខែវិច្ឆិកា ខាងមុខ។