ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារ​ផ្ទះ​បណ្តែត​ទឹក​ខ្លះ​នៅ​ភ្នំពេញ​បារម្ភ​ពី​អនាគត​មិន​ប្រាកដ​ប្រជា ខណៈ​ព្យាយាម​អនុវត្ត​តាម​វិធានការ​​ផ្លាស់ទី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បាន​ចេញ​បញ្ជា​ឲ្យ​«រុះរើ​ឬ​ចល័ត បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូច​ៗ​និង​សំណង់​មិន​រៀប​រយ» នៅ​លើ​ផ្ទៃ​និង​ច្រាំង​ទន្លេ​សាប ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់ ក្នុង​ដែន​ដី​ទីក្រុង​មួយ​នេះ ឱ្យ​បាន​មុន​ ថ្ងៃទី០៩​ ខែ​មិថុនា ​ក្នុង​មូល​ហេតុ​រក្សាសណ្ដាប់​ធ្នាប់​និង​បរិស្ថាន។ សម្រាប់​ប្រជានេសាទ​មួយ​ចំនួន ដែល​ខ្លះ​បាន​រស់នៅ​និង​ប្រកប​របប​ចិញ្ចឹម​ជីវិត​តាម​ផ្ទះ​បណ្តែត​ទឹក និង​ទូក​នេសាទ​ពី ២០ឆ្នាំ ទៅ ៣០​ឆ្នាំ​មក​នេះ ​អនាគត​របស់​ពួកគេ​មិន​មាន​ភាព​ប្រាកដ​ប្រជា​នោះ​ទេ។ ដូច​អ្នកស្រី ម៉ាន នាង ប្រជានេសាទ​ខ្មែរ​ឥស្លាម បាន​លើកឡើង៖ «គេ​មាន​ផ្ទះ​សម្បែង​អ្នក​ធំ​អ្នកតូច​អត់អី​ទេ។ ខ្ញុំ​អ្នក​ទូក​ អ្នក​កម្សត់ នៅលើទូក​ហ្នឹង​អណ្តែត​ដូចចក​តាម​ទឹក​ហ្នឹង ខ្យល់​បក់ទៅណា​ទៅហ្នឹង​ហើយ»៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG