ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ជាខួបទី៤០នៃការឡើងកាន់កាប់អំណាចខ្មែរក្រហមដែលបានចូលកាន់កាប់អតីតរដ្ឋធានីភ្នំពេញរបស់របបសាធារណរដ្ឋខ្មែរ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ តទៅនេះជារូបថតឯកសាររបស់ទីភ្នាក់ងារព័ត៌មាន AP ដែលបានផ្សាយថ្ងៃនោះនិងថ្ងៃបន្តបន្ទាប់។
ឯកសារ៖ ភ្នំពេញធ្លាក់ក្នុងកណ្តាប់ដៃរបស់ខ្មែរក្រហម ១៧ មេសា ១៩៧៥
![ទាហានខ្មែរក្រហមមួយរូបគ្រវីកាំភ្លើងនិងបញ្ជាឲ្យម្ចាស់ហាងចាកចោលហាងរបស់ខ្លួននៅក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខណៈដែលរដ្ឋធានីភ្នំពេញ (ពេលនោះ) បានធ្លាក់ចូលកណ្តាប់ដៃនៃកងកម្លាំងកុម្មុយនិស្ត។ មានសេចក្តីរាយការណ៍ថា ប្រជាជនភាគច្រើនរបស់ទីក្រុងនេះត្រូវបានជម្លៀសចេញដោយបង្ខំ។ រូបថតនេះថតពីខ្សែអាត់ទូរទស្សន៍អាល្លឺម៉ង់ខាងលិច។ (AP Photo/Christoph Froehder)](https://gdb.voanews.com/45a5e7bf-b57a-4a23-be63-d2b51cbac7d5_w1024_q10_s.jpg)
១
ទាហានខ្មែរក្រហមមួយរូបគ្រវីកាំភ្លើងនិងបញ្ជាឲ្យម្ចាស់ហាងចាកចោលហាងរបស់ខ្លួននៅក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខណៈដែលរដ្ឋធានីភ្នំពេញ (ពេលនោះ) បានធ្លាក់ចូលកណ្តាប់ដៃនៃកងកម្លាំងកុម្មុយនិស្ត។ មានសេចក្តីរាយការណ៍ថា ប្រជាជនភាគច្រើនរបស់ទីក្រុងនេះត្រូវបានជម្លៀសចេញដោយបង្ខំ។ រូបថតនេះថតពីខ្សែអាត់ទូរទស្សន៍អាល្លឺម៉ង់ខាងលិច។ (AP Photo/Christoph Froehder)
![ក្បួនរថយន្តទាហានខ្មែរក្រហមដោយមានគ្រវីទង់ជ័យផង បើកចូលភ្នំពេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅពេលរដ្ឋធានីនៃសាធារណរដ្ឋខ្មែរត្រូវធ្លាក់ក្នុងដៃក្រុមខ្មែរក្រហម។ អ្នកទីក្រុងបើកម៉ូតូកាត់ក្បួនរថយន្តទាហានខ្មែរក្រហម។ (AP Photo)](https://gdb.voanews.com/0ab9e1a4-9010-4824-a528-7febcbc83552_w1024_q10_s.jpg)
២
ក្បួនរថយន្តទាហានខ្មែរក្រហមដោយមានគ្រវីទង់ជ័យផង បើកចូលភ្នំពេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅពេលរដ្ឋធានីនៃសាធារណរដ្ឋខ្មែរត្រូវធ្លាក់ក្នុងដៃក្រុមខ្មែរក្រហម។ អ្នកទីក្រុងបើកម៉ូតូកាត់ក្បួនរថយន្តទាហានខ្មែរក្រហម។ (AP Photo)
![ក្នុងរូបថតទីក្រុងភ្នំពេញ ថតពីលើយន្តហោះនេះ គេឃើញមានពលរដ្ឋនិងយានយន្តស៊ីវិលជាច្រើននៅលើស្ពាននិងអគារដែលត្រូវបំផ្លាញ ក្នុងថ្ងៃដែលទីក្រុងនេះបានធ្លាក់ទៅក្នុងការកាន់កាប់របស់ក្រុមឧទ្ទាមខ្មែរក្រហមកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ (AP Photo) ](https://gdb.voanews.com/fd2ac270-95e0-4a9f-8e60-0ccf64ce2b23_w1024_q10_s.jpg)
៣
ក្នុងរូបថតទីក្រុងភ្នំពេញ ថតពីលើយន្តហោះនេះ គេឃើញមានពលរដ្ឋនិងយានយន្តស៊ីវិលជាច្រើននៅលើស្ពាននិងអគារដែលត្រូវបំផ្លាញ ក្នុងថ្ងៃដែលទីក្រុងនេះបានធ្លាក់ទៅក្នុងការកាន់កាប់របស់ក្រុមឧទ្ទាមខ្មែរក្រហមកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ (AP Photo)
![ពួកខ្មែរក្រហមបានអះអាងថា កងកម្លាំងរបស់ខ្លួនបានសម្រុកចូលដល់កណ្តាលក្រុងភ្នំពេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៤ ហើយកាន់កាប់វត្តភ្នំ ដែលជានិមិត្តរូបនៃទីក្រុងនេះ (រដ្ឋធានីនៃសាធារណរដ្ឋខ្មែរនាពេលនោះ)។ (AP Photo)](https://gdb.voanews.com/61434c09-7590-41b0-80d7-2c168f8484a9_w1024_q10_s.jpg)
៤
ពួកខ្មែរក្រហមបានអះអាងថា កងកម្លាំងរបស់ខ្លួនបានសម្រុកចូលដល់កណ្តាលក្រុងភ្នំពេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៤ ហើយកាន់កាប់វត្តភ្នំ ដែលជានិមិត្តរូបនៃទីក្រុងនេះ (រដ្ឋធានីនៃសាធារណរដ្ឋខ្មែរនាពេលនោះ)។ (AP Photo)
![ក្មេងៗរត់គេចពីអគារដែលឆេះដោយត្រូវគ្រាប់ផ្លោងនៅជិតអាកាសយានដ្ឋានភ្នំពេញ ក្នុងថ្ងៃដែលទីក្រុងនេះបានធ្លាក់ក្នុងកណ្តាប់ដៃទ័ពខ្មែរក្រហមកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ (AP Photo)](https://gdb.voanews.com/6c941e00-a1b0-4171-b525-829d9ec51871_w1024_q10_s.jpg)
៥
ក្មេងៗរត់គេចពីអគារដែលឆេះដោយត្រូវគ្រាប់ផ្លោងនៅជិតអាកាសយានដ្ឋានភ្នំពេញ ក្នុងថ្ងៃដែលទីក្រុងនេះបានធ្លាក់ក្នុងកណ្តាប់ដៃទ័ពខ្មែរក្រហមកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ (AP Photo)
![មនុស្សដែលគេមិនស្គាល់អត្តសញ្ញាណបក់ដៃដាក់គ្នានៅប៉ោយប៉ែត នៅព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៥ នៅក្រោយមានសេចក្តីប្រកាសថាទីក្រុងភ្នំពេញបានធ្លាក់ទៅក្នុងការកាន់កាប់របស់កងទ័ពខ្មែរក្រហម។ វិទ្យុមួយរបស់ខ្មែរក្រហមបានផ្សាយថា អតីតមេដឹកនាំនៃរដ្ឋាភិបាលភ្នំពេញ(សាធារណរដ្ឋខ្មែរ)ត្រូវបានកាត់ក្បាល។ ការផ្សាយវិទ្យុនេះ ដែលត្រូវបានតាមដាននៅបាងកក បង្ហាញថានៅមានការប្រយុទ្ធគ្នាខ្លះៗនៅឡើយនៅតាមខេត្តរបស់កម្ពុជា។ (AP Photo)](https://gdb.voanews.com/a362aa9b-ec64-4095-bbbd-1be3da02dd4f_w1024_q10_s.jpg)
៦
មនុស្សដែលគេមិនស្គាល់អត្តសញ្ញាណបក់ដៃដាក់គ្នានៅប៉ោយប៉ែត នៅព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៥ នៅក្រោយមានសេចក្តីប្រកាសថាទីក្រុងភ្នំពេញបានធ្លាក់ទៅក្នុងការកាន់កាប់របស់កងទ័ពខ្មែរក្រហម។ វិទ្យុមួយរបស់ខ្មែរក្រហមបានផ្សាយថា អតីតមេដឹកនាំនៃរដ្ឋាភិបាលភ្នំពេញ(សាធារណរដ្ឋខ្មែរ)ត្រូវបានកាត់ក្បាល។ ការផ្សាយវិទ្យុនេះ ដែលត្រូវបានតាមដាននៅបាងកក បង្ហាញថានៅមានការប្រយុទ្ធគ្នាខ្លះៗនៅឡើយនៅតាមខេត្តរបស់កម្ពុជា។ (AP Photo)
![បុរសខ្មែរឥស្លាមថ្វាយបង្គុំចំពោះព្រះអល្លាហ៍នៅអារញ្ញប្រទេសភាគខាងកកើតប្រទេសថៃជាប់ព្រំដែនកម្ពុជាត្រង់ប៉ោយប៉ែត កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៧៥ ក្រោយពីបានរត់គេចឆ្លងព្រំដែនពីប្រទេសកម្ពុជា។ ជនភៀសខ្លួនចាមបានថ្លែងប្រាប់អ្នកកាសែតថាជនជាតិចាមប្រមាណ៣០នាក់ត្រូវទាហានខ្មែរក្រហមសម្លាប់នៅមុនពេលជនជាតិចាមប្រមាណ៤០០នាក់បានឆ្លងព្រំដែនរួចកាលពីថ្ងៃព្រហស្បតិ៍។ (AP Photo/LAY)](https://gdb.voanews.com/66f11a78-ee32-4059-bc65-38e689e3a898_w1024_q10_s.jpg)
៧
បុរសខ្មែរឥស្លាមថ្វាយបង្គុំចំពោះព្រះអល្លាហ៍នៅអារញ្ញប្រទេសភាគខាងកកើតប្រទេសថៃជាប់ព្រំដែនកម្ពុជាត្រង់ប៉ោយប៉ែត កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៧៥ ក្រោយពីបានរត់គេចឆ្លងព្រំដែនពីប្រទេសកម្ពុជា។ ជនភៀសខ្លួនចាមបានថ្លែងប្រាប់អ្នកកាសែតថាជនជាតិចាមប្រមាណ៣០នាក់ត្រូវទាហានខ្មែរក្រហមសម្លាប់នៅមុនពេលជនជាតិចាមប្រមាណ៤០០នាក់បានឆ្លងព្រំដែនរួចកាលពីថ្ងៃព្រហស្បតិ៍។ (AP Photo/LAY)