Facebook Live៖ មន្ត្រីគ.ជ.ប បង្ហាញពីកិច្ចការសេសសល់ និងនីតិវិធីនៃការរៀបចំក្រុមប្រឹក្សាឃុំសង្កាត់ថ្មី
លោក ហង្ស ពុទ្ធា មន្ត្រីអ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបរាប់ពីកិច្ចការសេសសល់ បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៤ បានបញ្ចប់កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។ លោកបានបញ្ជាក់ផងដែរថា លទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប នឹងចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនាខាងមុខនេះ។ លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍លោក ហង្ស ពុទ្ធា ជុំវិញការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងនីតិវីធីនៃការរៀបចំក្រុមប្រឹក្សាឃុំសង្កាត់ថ្មី កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧។ កញ្ញា ហ៊ាន សុជាតា និងកញ្ញា ខាន់ សុគុំមនោ នៃ VOA ផ្សាយបទសម្ភាសន៍នេះពីទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផ្ទាល់តាមរយៈហ្វេសប៊ុក។ សូមលោកអ្នកនាងទស្សនាវីដេអូនេះដូចតទៅ៕
កម្មវិធីនីមួយៗ
-
២៧ វិច្ឆិកា ២០២៣
ប្រទេសកម្ពុជាធ្វើពិធីបុណ្យអុំទូកឡើងវិញនៅឆ្នាំនេះ
-
១៦ វិច្ឆិកា ២០២៣
អាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាបជានិមិត្តរូបមួយទៀតនៃគម្រោង BRI របស់ចិន