ឆ្នាំ ២០២៤ នឹងក្លាយជាឆ្នាំបំបែកកំណត់ត្រាមួយ ដោយមានការបោះឆ្នោតនៅច្រើនជាង ៧០ ប្រទេស ដែលតំណាងឲ្យប្រជាជន ៤ ពាន់លាននាក់ នេះបើយោងតាមអង្គភាពស៊ើបការណ៍សេដ្ឋកិច្ច។ មានតែ ៤៣ ប្រទេសប៉ុណ្ណោះនឹងរៀបចំការបោះឆ្នោតប្រកបដោយភាពពេញលេញនិងយុត្តិធម៌ ចំណែក ២៨ប្រទេសទៀត មិនត្រឹមត្រូវតាមលក្ខខណ្ឌរបស់ការបោះឆ្នោតបែបប្រជាធិបតេយ្យនោះទេ។ លទ្ធផលនោះអាចនឹងមានឥទ្ធិពលលើនយោបាយសកល។
តៃវ៉ាន់ថ្មីៗនេះបានបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួនដែលគាំទ្រអាមេរិកម្តងទៀត ដែលអាចបន្តប៉ះពាល់ដល់ទំនាក់ទំនងជាមួយចិន។
លទ្ធផលពីសភាសហភាពអឺរ៉ុបនឹងកំណត់ថា តើកំណើននៃតំណាងពីក្រុមស្តាំនិយមមួយនោះនឹងបន្តឬយ៉ាងណា។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថ្មីៗនេះបានបង្កើនរយៈពេលកំណត់នៃអាណត្តិរបស់លោក ហើយត្រូវបានគេរំពឹងថា នឹងបន្តកាន់អំណាច។
តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់អាណត្តិថ្មីអាចនឹងមានការប្រកួតគ្នាជាថ្មីម្តងទៀតរវាងប្រធានាធិបតីលោក Joe Biden និងអតីតប្រធានាធិបតីលោក Donald Trump ដែលកំពុងប្រឈមនឹងបទចោទចំនួន ៩១ ករណី។
តទៅនេះជាក្រាហ្វិកសង្ខេបឆ្នាំបោះឆ្នោតប្រវត្តិសាស្ត្រនេះ៕