អ្នកជំនាញ៖ គ្រោះរាំងស្ងួតធ្ងន់ធ្ងរនិងភ្លើងឆេះព្រៃ បង្ហាញពីការប្រែប្រួលបរិស្ថាន
- Mike O'Sullivan
តំបន់មួយចំនួននៅភាគខាងលិចសហរដ្ឋអាមេរិក កំពុងជួបប្រទះកំណើនសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានពីមុន ខណៈពេលមានគ្រោះរាំងស្ងួត។ ក្រុមអ្នកជំនាញនិយាយថា ការណ៍នេះបង្ហាញពីការប្រែប្រួលអាកាសធាតុក្នុងរយៈពេលវែង។ ដោយមានភ្លើងឆេះព្រៃជាច្រើនកាលពីចុងខែមិថុនានៅបណ្តារដ្ឋភាគខាងលិចប្រទេស ប្រធានាធិបតីអាមេរិកលោក Joe Biden និយាយថា លោកនឹងរៀបចំកិច្ចប្រជុំជាមួយនឹងអភិបាលរដ្ឋភាគខាងលិច មន្រ្តីទទួលបន្ទុកផ្នែកគ្រោះអាសន្ន និងអ្នកដទៃទៀត ដើម្បីពិភាក្សាអំពីបញ្ហានេះ។ លោក Mike O'Sullivan រាយការណ៍ឲ្យ VOA ពីទីក្រុង Los Angeles។ លោក ណឹម សុភ័ក្ត្របញ្ញា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
៣០ វិច្ឆិកា ២០២៣
និស្សិតសាកលវិទ្យាល័យក្នុងប្រទេសកេនយ៉ាផលិតម្សៅអាហារពីស្មៅ
-
២៩ វិច្ឆិកា ២០២៣
សួនសហគមន៍នៅប្រទេសម៉ាឡេស៊ីកំពុងតែរីកដុះដាលឡើង
-
២១ វិច្ឆិកា ២០២៣
សង្គ្រាមអ៊ុយក្រែនបន្តប៉ះពាល់ដល់វិស័យកសិកម្មពិភពលោក