អ្នកជំនាញជំរុញរដ្ឋបាលលោក ត្រាំ ឲ្យពង្រឹងចំណងទាក់ទងជាមួយអាស៊ាន
ក្រុមអ្នកជំនាញនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានជំរុញរដ្ឋាភិបាលអាមេរិកថ្មី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យពង្រឹងទំនាក់ទំនងរវាងអាមេរិកនិងអាស៊ាន ដោយពួកគេលើកឡើងថា ការធ្វើដូច្នេះ នឹងផ្ដល់ផលប្រយោជន៍ធំធេងដល់សហរដ្ឋអាមេរិកផង និងតំបន់អាស៊ីអាគ្នេយ៍ផង។ លោក សាយ មុន្នី នៃវីអូអេ ជូនសេចក្តីរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕