ពិព័រណ៍ទោលមួយដែលមានលក្ខណៈប្លែក ដោយអ្នកទស្សនាអាចមើលការដំឡើងផ្ទាល់ពីសិល្បករ បានចាប់ផ្តើមសម្ភោធនៅវិចិត្រសាលសិល្បៈសហគមន៍មូលនិធិអាស៊ី កាលពីថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០១៦។ពិព័រណ៍នេះមានចំណងជើងថា «ស្រមោលនៃដែនដីអនាគត» ជាស្នាដៃទាំងស្រុងរបស់សិល្បករលោក គង់ វលក្ខណ៍ ដែលមានជំនាញសូនរូបបែបសិល្បៈទំនើបពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ពិព័រណ៌នេះមានរយៈពេលមួយខែពេញ ចាប់ពីពេលចាប់ផ្តើម រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។ លោកវលក្ខណ៍ នឹងបញ្ចប់ដោយការដាក់តាំងបង្ហាញស្នាដៃគំនូរផ្តិតជាមួយការដំឡើងនេះ៕
ពិព័រណ៌នេះមានរយៈពេលមួយខែពេញ ចាប់ពីពេលចាប់ផ្តើម រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។ លោកវលក្ខណ៍ នឹងបញ្ចប់ដោយការដាក់តាំងបង្ហាញស្នាដៃគំនូរផ្តិតជាមួយការដំឡើងនេះ៕